“ពិតប្រាកដណាស់ ដើមឈើមួយដើមនៅក្នុងឋានសួគ៌ អ្នកដំណើរជិះសេះដែលលឿនបំផុតចំណាយពេលមួយរយឆ្នាំក៏មិនទាន់ផុតដើមឈើនោះផង”។
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ពិតប្រាកដណាស់ ដើមឈើមួយដើមនៅក្នុងឋានសួគ៌ អ្នកដំណើរជិះសេះដែលលឿនបំផុតចំណាយពេលមួយរយឆ្នាំក៏មិនទាន់ផុតដើមឈើនោះផង”។
«إِنَّ فِي الْجَنَّةِ شَجَرَةً يَسِيرُ الرَّاكِبُ الْجَوَادَ الْمُضَمَّرَ السَّرِيعَ مِائَةَ عَامٍ مَا يَقْطَعُهَا».
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ដើមឈើមួយដើមនៅក្នុងឋានសួគ៌ អ្នកដំណើរតាមសេះប្រណាំងដែលលឿនបំផុតចំណាយពេលមួយរយឆ្នាំជិះពីក្រោមដើមឈើនោះ ក៏មិនទាន់ដល់ចុងមែករបស់វាឡើយ។
បញ្ជាក់ពីភាពធំទូលាយនៃឋានសួគ៌ និងភាពធំធេងនៃដើមឈើដែលមានក្នុងឋានសួគ៌។
សហេស អាល់ពូខរី (8/ 114) (6553).
សហេស មូស្លីម (4/ 2176) (2828).
បន្ថែមទៀត (6)
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (2/ 1289).
بهجة الناظرين شرح رياض الصالحين.
لسليم الهلالي (3/ 345).
تطريز رياض الصالحين.
لفيصل مُبَارَك (ص1086).