Skip to content

“ចូរកុំឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកសឡាតក្នុងសម្លៀកបំពាក់តែមួយដោយគ្មានអ្វីគ្របលើស្មារបស់ខ្លួន”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ចូរកុំឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកសឡាតក្នុងសម្លៀកបំពាក់តែមួយដោយគ្មានអ្វីគ្របលើស្មារបស់ខ្លួន”។

«لاَ يُصَلِّي أَحَدُكُمْ فِي الثَّوْبِ الوَاحِدِ لَيْسَ عَلَى عَاتِقَيْهِ شَيْءٌ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានហាមឃាត់អ្នកដែលសឡាតក្នុងសម្លៀកបំពាក់តែមួយមិនឱ្យទុកស្មារបស់ខ្លួននៅទទេដោយគ្មានអ្វីបិទបាំងវានោះឡើយ។ ទោះបីជាស្មាមិនមែនជាអវៈយវៈដែលត្រូវបិទបាំងក៏ដោយ ក៏ការបិទបាំងស្មាធ្វើឱ្យការបិទបាំងអវយវៈកាន់តែប្រសើរ និងកាន់តែសមរម្យក្នុងការគោរពសក្ការៈនិងលើកតម្កើងអល់ឡោះពេលឈរក្នុងការសឡាត។

មេរៀនដែលទាញបានពីហាទីស្ហ

អនុញ្ញាតឱ្យសឡាតក្នុងសម្លៀកបំពាក់តែមួយ ប្រសិនបើវាអាចគ្របដណ្តប់អ្វីដែលចាំបាច់ត្រូវបិទបាំង។

អនុញ្ញាតឱ្យសឡាតក្នុងសម្លៀកបំពាក់ពីរ មួយគ្របផ្នែកខាងលើនៃរាងកាយ និងមួយទៀតគ្របផ្នែកខាងក្រោម។

ជំរុញឱ្យអ្នកសឡាតមានលក្ខណៈស្អាតបាត។

ចាំបាច់ត្រូវគ្របស្មាទាំងសងខាង ឬម្ខាងក៏បានក្នុងពេលសឡាត ប្រសិនបើអាចធ្វើបាន។ ហើយមានអ្នកខ្លះយល់ថា ការហាមឃាត់នេះ គឺជាប្រការម៉ាក្រុះ។

បង្ហាញពីភាពខ្វះខាតរបស់សហាហ្ពាត់ رضي الله عنهم រហូតដល់អ្នកខ្លះមិនមានសម្លៀកបំពាក់ពីរសម្រាប់ដណ្តប់កាយ។

អ៊ីម៉ាំ អាន់ណាវ៉ាវី បានពន្យល់ពីអត្ថន័យនៃហាទីស្ហនេះថា៖ បុព្វហេតុរបស់វា គឺប្រសិនបើគេស្លៀកសម្លៀកបំពាក់ ហើយគ្មានអ្វីមួយនៅលើស្មារបស់ខ្លួនទេនោះ គឺមានហានិភ័យក្នុងការលេចចេញនូវកេរខ្មាស(អាវរ៉ាត់) ខុសពីអ្នកដែលដាក់ផ្នែកខ្លះនៅលើស្មារបស់ខ្លួន។ ម្យ៉ាងទៀត គេអាចត្រូវការប្រើដៃម្ខាង ឬដៃទាំងសងខាងដើម្បីកាន់វាដែលធ្វើឲ្យរំខានដល់ស៊ុណ្ណះនៃការដាក់ដៃស្តាំលើដៃឆ្វេងក្រោមទ្រូង និងការលើកដៃនៅពេលដែលត្រូវប្រើឱ្យលើក និងផ្សេងៗទៀត ព្រោះវាមានន័យថា ការទុកផ្នែកខាងលើនៃរាងកាយនិងកន្លែងនៃការតុបតែងមិនបានគ្របដណ្តប់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរពួកអ្នកលម្អសម្លៀកបំពាក់របស់ពួកអ្នកនៅរាល់ៗម៉ាស្ជិទ(ពេលសឡាត)”។ (អាល់អាក់រ៉ហ្វ៖៣១)

ឯកសារយោង

សហេស អាល់ពូខរី (1/ 81) (359).

សហេស មូស្លីម (1/ 368) (516).

បន្ថែមទៀត (10)

سبل السلام.

لمحمد الصنعاني (1/ 198).

توضيح الأحكام مِن بلوغ المرام.

لعبد الله البسام (2/ 8).

فتح ذي الجلال والإكرام شرح بلوغ المرام.

لابن عثيمين (1/ 501).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (2/ 330).

تيسير العلام شرح عمدة الأحكام.

لعبد الله البسام (ص203).