Skip to content

“នៅពេលដែលសត្វឆ្កែបានផឹកទឹកពីសម្ភារៈដាក់ទឹករបស់នរណាម្នាក់ក្នុងចំណោមពួកអ្នក ចូរឲ្យគេលាងវាចំនួនប្រាំពីរដង”

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“នៅពេលដែលសត្វឆ្កែបានផឹកទឹកពីសម្ភារៈដាក់ទឹករបស់នរណាម្នាក់ក្នុងចំណោមពួកអ្នក ចូរឲ្យគេលាងវាចំនួនប្រាំពីរដង”។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍របស់មូស្លីមវិញ៖ “លើកទីមួយត្រូវប្រើដី”។

«إِذَا شَرِبَ الْكَلْبُ فِي إِنَاءِ أَحَدِكُمْ فَلْيَغْسِلْهُ سَبْعًا». ولمسلم: « أولاهُنَّ بالتُراب».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបង្គាប់ប្រើឱ្យលាងសម្អាតសម្ភារៈប្រើប្រាស់ដែលត្រូវឆ្កែលិទ្ធចំនួន៧ដង ដោយនៅលើកទីមួយត្រូវប្រើដីលាង រួចទើបប្រើទឹកជាក្រោយ ដើម្បីឲ្យភាពកខ្វក់និងគ្រោះថ្នាក់របស់វាឱ្យបានជ្រះស្អាត។

មេរៀនដែលទាញបានពីហាទីស្ហ

ទឹកមាត់របស់ឆ្កែ គឺជាប្រភេទភាពកខ្វក់កម្រិតធ្ងន់។

ពេលដែលឆ្កែលិទ្ធសម្ភារៈដាក់ទឹក គឺធ្វើឱ្យសម្ភារៈនោះក្លាយជាកខ្វក់ ហើយក៏ធ្វើឲ្យទឹកដែលនៅក្នុងនោះក្លាយជាកខ្វក់ផងដែរ។

ការសម្អាតដោយប្រើដី និងការលាងសម្អាតចំនួនប្រាំពីរដង គឺចំពោះតែការសម្អាតពីការលិទ្ធរបស់សត្វឆ្កែប៉ុណ្ណោះ ពុំមែនចំពោះការសម្អាតពីទឹកនោម លាមក ឬអ្វីផ្សេងទៀតដែលឆ្កែបានប៉ះពាល់នោះទេ។

របៀបលាងសម្អាតសម្ភារៈប្រើប្រាស់ដោយប្រើដី៖ ត្រូវដាក់ទឹកក្នុងសម្ភារៈប្រើប្រើប្រាស់នោះ រួចដាក់ដីបន្ថែម។ បន្ទាប់មក លាងវាដោយល្បាយនេះ។

យោងតាមន័យត្រង់របស់ហាទីស្ហ ច្បាប់នេះគឺអនុវត្តចំពោះសត្វឆ្កែទាំងអស់ សូម្បីតែឆ្កែដែលឥស្លាមអនុញ្ញាតឱ្យចិញ្ចឹម ដូចជាឆ្កែប្រមាញ់ ឆ្កែយាម និងឆ្កែគង្វាលសត្វ។

សាប៊ូ និងផលិតផលជម្រះសម្អាតផ្សេងៗមិនអាចជំនួសដីបានឡើយ ព្រោះណាពី ﷺ លោកបានកំណត់ឲ្យប្រើដី។

ឯកសារយោង

សហេស អាល់ពូខរី (1/ 45) (172).

សហេស មូស្លីម (1/ 234) (279).

បន្ថែមទៀត (4)

الإلمام بشرح عمدة الأحكام.

لإسماعيل الأنصاري (1/ 14).

تيسير العلام شرح عمدة الأحكام.

للبسام (ص24).