Skip to content

“ម៉ាឡាអ៊ីកាត់ជីព្រីលនៅតែផ្ដាំផ្ញើខ្ញុំជានិច្ចអំពីអ្នកជិតខាង រហូតដល់ខ្ញុំគិតថា គាត់នឹងដាក់ភាពជាអ្នកជិតខាងជាមូលហេតុនៃការទទួលមរតក”។

អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ម៉ាឡាអ៊ីកាត់ជីព្រីលនៅតែផ្ដាំផ្ញើខ្ញុំជានិច្ចអំពីអ្នកជិតខាង រហូតដល់ខ្ញុំគិតថា គាត់នឹងដាក់ភាពជាអ្នកជិតខាងជាមូលហេតុនៃការទទួលមរតក”។

«مَا زَالَ يُوصِينِي جِبْرِيلُ بِالْجَارِ، حَتَّى ظَنَنْتُ أَنَّهُ سَيُوَرِّثُهُ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ម៉ាឡាអ៊ីកាត់ជីព្រីលតែងតែផ្ដាំផ្ញើលោកដដែលៗជាប់ជានិច្ច និងប្រើលោកឲ្យយកចិត្តទុកដាក់ចំពោះអ្នកជិតខាង គឺសំដៅលើអ្នកដែលរស់នៅក្បែរខាងគ្នា មិនថាជាមូស្លីម ឬមិនមែនមូស្លីម មិនថាជាប់សាច់ញាតិ ឬមិនមែនជាប់សាច់ញាតិ ដោយត្រូវថែរក្សានូវសិទ្ធិរបស់ពួកគេ និងមិនត្រូវប្រព្រឹត្តទង្វើមិនគប្បីលើពួកគេ ហើយត្រូវធ្វើល្អទៅកាន់ពួកគេ ព្រមទាំងអត់ធ្មត់ចំពោះទង្វើមិនគប្បីពីសំណាក់ពួកគេ រហូតដល់ណាពី ﷺ លោកគិតថា ក្នុងចំណោមការលើកតម្កើងដល់សិទ្ធិអ្នកជិតខាងនោះ គឺគេនឹងបញ្ចុះវ៉ាហ៊ីមកកាន់លោកដោយឲ្យផ្តល់ទ្រព្យមរតកដែលគេបានបន្សល់ទុកក្រោយពេលស្លាប់នោះដល់អ្នកជិតខាងទៀតផង។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ភាពធំធេងនៃសិទ្ធិរបស់អ្នកជិតខាង ហើយចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហានេះ។

សង្កត់ធ្ងន់ពីសិទ្ធិរបស់អ្នកជិតខាងតាមរយៈការផ្តាំផ្ញើពីភាពចាំបាច់នៃការគោរពលើកតម្កើងពួកគេ មានក្តីស្រឡាញ់ចំពោះពួកគេ និងធ្វើល្អទៅកាន់ពួកគេ ហើយត្រូវការពារប្រការអាក្រក់អំពីពួកគេ សួរសុខទុក្ខពួកគេពេលពួកគេមានជំងឺ អបអរសាទរពួកគេពេលពួកគេទទួលបានដំណឹងរីករាយ និងត្រូវចូលរួមរំលែកទុក្ខពួកគេនៅពេលពួកគេជួបគ្រោះ។

កាលណាផ្ទះអ្នកជិតខាងកាន់តែជិតផ្ទះអ្នក អ្នកជិតខាងនោះកាន់តែមានអាទិភាពជាងអ្នកជិតខាងដែលនៅឆ្ងាយផ្ទះអ្នក។

ភាពពេញលេញនៃច្បាប់បញ្ញត្តិឥស្លាមដែលនាំមកនូវភាពសុខសាន្តក្នុងសង្គមដោយការប្រើឲ្យធ្វើល្អទៅកាន់អ្នកជិតខាង និងទប់ស្កាត់គ្រោះថ្នាក់អំពីពួកគេ។

ឯកសារយោង

សហេស អាល់ពូខរី (8/ 10) (6014).

(8/ 10) (6015).

សហេស មូស្លីម (4/ 2025) (2624).

(4/ 2025) (2625).

បន្ថែមទៀត (3)

نزهة المتقين شرح رياض الصالحين (1/ 300).

شرح رياض الصالحين.

لابن عثيمين (3/ 175).