Skip to content

ឱរ៉ស៊ូលុលឡោះ! ម្តាយរបស់សាអាត់បានស្លាប់ទៅហើយ។ ដូចនេះ តើការបរិច្ចាគទានអ្វីដែលប្រសើរជាងគេបំផុត? លោកបានមានប្រសាសន៍ថា៖ “គឺទឹក”។ គាត់បាននិយាយថា៖ បន្ទាប់មក គាត់បានជីកអណ្តូងមួយ ហើយនិយាយថា៖ អណ្តូងនេះ គឺសម្រាប់ម្តាយរបស់សាអាត់។

អំពី សាអាត់ ពិន អ៊ូហ្ពាហ្ទះ رضي الله عنه ពិតណាស់គាត់បាននិយាយថា៖

ឱរ៉ស៊ូលុលឡោះ! ម្តាយរបស់សាអាត់បានស្លាប់ទៅហើយ។ ដូចនេះ តើការបរិច្ចាគទានអ្វីដែលប្រសើរជាងគេបំផុត? លោកបានមានប្រសាសន៍ថា៖ “គឺទឹក”។ គាត់បាននិយាយថា៖ បន្ទាប់មក គាត់បានជីកអណ្តូងមួយ ហើយនិយាយថា៖ អណ្តូងនេះ គឺសម្រាប់ម្តាយរបស់សាអាត់។

يَا رَسُولَ اللَّهِ، إِنَّ أُمَّ سَعْدٍ مَاتَتْ، فَأَيُّ الصَّدَقَةِ أَفْضَلُ؟، قَالَ: «الْمَاءُ»، قَالَ: فَحَفَرَ بِئْرًا، وَقَالَ: هَذِهِ لِأُمِّ سَعْدٍ.

រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី និងអ៊ិពនូម៉ាហ្ជះ
ហាទីស្ហហាសាន់ដោយការប្រមូលផ្តុំសេចក្តីរាយការណ៍ជាច្រើនមកបញ្ជាក់
ពន្យល់

នៅពេលដែលម្តាយរបស់ សាអាត់ ពិន អ៊ូហ្ពាហ្ទះ رضي الله عنه បានទទួលមរណភាព សាអាត់បានសួរណាពី ﷺ អំពីការបរិច្ចាគទានដែលល្អជាងគេបំផុតដែលគាត់អាចធ្វើសម្រាប់ម្តាយរបស់គាត់។ ពេលនោះ ណាពី ﷺ បានប្រាប់គាត់ថា ជាការពិតណាស់ ការបរិច្ចាគទានដែលប្រសើរជាងគេបំផុត គឺការបរិច្ចាគទឹក។ ពេលនោះ សាអាត់ក៏បានជីកអណ្តូងទឹកមួយ ហើយចាត់ទុកវាជាការបរិច្ចាគទានសម្រាប់ម្តាយរបស់គាត់។

មេរៀនដែលទាញបានពីហាទីស្ហ

បញ្ជាក់ថា ការបរិច្ចាគជាទឹក ឬដាក់ទានជាទឹក គឺជាទានដ៏ប្រសើរបំផុតក្នុងចំណោមទានទាំងឡាយ។

ណាពី ﷺ លោកបានណែនាំសាអាត់ឱ្យដាក់ទានជាទឹក ដោយសារវាមានប្រយោជន៍ទូទៅទាំងខាងសាសនា និងលោកិយ និងដោយសារតែអាកាសធាតុក្តៅខ្លាំង តម្រូវការចាំបាច់ និងកង្វះខាតទឹក។

បង្ហាញថា ផលបុណ្យនៃការបរិច្ចាគទានអាចទៅដល់អ្នកដែលស្លាប់។

បង្ហាញពីភាពកតញ្ញូរបស់ សាអាត់ ពិន អ៊ូហ្ពាហ្ទះ رضي الله عنه ចំពោះម្តាយរបស់គាត់។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (3/ 109) (1681).

ស៊ូណាន់ អាន់ណាសាអ៊ី (6/ 254) (3664).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (4/ 643) (3684).

បន្ថែមទៀត (1)

شرح سنن أبي داود للعباد (204/ 19).