Skip to content

أم حرام بنت مِلْحان بن خالد الأنصارية

الإسم

អ៊ុំមូ ហារ៉ម កូន ម៉ិលហាន កូន ខលីត អាល់អាន់សរីយ៉ះ

اسم الشهرة

អ៊ុំមូ ហារ៉ម កូន ម៉ិលហាន ( សូមអល់ឡោះប្រទានការពេញចិត្តចំពោះអ្នកស្រី)

نبذة مختصرة

អ៊ុំមូហារ៉ម កូន ម៉ិលហាន កូន ខលីត កូន ហ្ស៊េត កូន ហារ៉ម កូន ជុនទប អាល់អាន់សរីយ៉ះ។ តាមការរៀបរាប់របស់ អាណាស អំពីអ្នកស្រី អ៊ុំមូហារ៉ម កូន ម៉ិលហាន ដែលជាម្តាយមីងរបស់លោកបានឱ្យដឹងថា ព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក) ធ្លាប់បានដេកលក់នៅក្នុងផ្ទះរបស់អ្នកស្រី ហើយភ្ញាក់ឡើងដោយញញឹម រួចបានមានប្រសាសន៍ថា៖ «ខ្ញុំបានឃើញមនុស្សមួយក្រុមពីប្រជាជាតិរបស់ខ្ញុំ ជិះទូកនៅកណ្តាលសមុទ្របៃតង ដូចជាស្តេចលើរាជ្យបល្ល័ង្ក»។ អ្នកស្រីបាននិយាយថា៖ « ឱអ្នកនាំសារអល់ឡោះ សូមសុំទូអាបួងសួងឱ្យអល់ឡោះធ្វើឱ្យខ្ញុំស្ថិតក្នុងចំណោមពួកគេផង»។ បន្ទាប់មក លោកបានគេងបន្ត ហើយភ្ញាក់ឡើងដោយសើចម្តងទៀត។ អ្នកស្រីសួរថា៖ «ឱអ្នកនាំសារអល់ឡោះ តើអ្វីធ្វើឱ្យលោកសើច?» លោកបានឆ្លើយថា៖ «ខ្ញុំបានឃើញមនុស្សមួយក្រុមពីប្រជាជាតិរបស់ខ្ញុំ ជិះទូកនៅកណ្តាលសមុទ្របៃតង ដូចជាស្តេចលើរាជ្យបល្ល័ង្ក»។ អ្នកស្រីបានសុំម្តងទៀតថា៖ «ឱអ្នកនាំសារអល់ឡោះ សូមសុំទូអាបួងសួងឱ្យអល់ឡោះធ្វើឱ្យខ្ញុំស្ថិតក្នុងចំណោមពួកគេផង»។ លោកបានឆ្លើយថា៖ «អ្នកនឹងស្ថិតក្នុងចំណោមអ្នកដំបូង» បន្ទាប់មក អ៊ូហ្ពាហ្ទះ កូន អាសសម៉ីត បានរៀបការជាមួយអ្នកស្រី ហើយបាននាំអ្នកស្រីទៅជាមួយគាត់។ នៅពេលឆ្លងសមុទ្រ អ្នកស្រីបានជិះសត្វជំនិះមួយក្បាល តែត្រូវបានធ្លាក់ ហើយបានស្លាប់នៅឆ្នាំ ២៧ ម.ស ។

المراجع

បន្ថែមទៀត (1)
الطبقات الكبرى (8/ 319)، معرفة الصحابة لأبي نعيم (6/ 3479)، الاستيعاب في معرفة الأصحاب (4/ 1931)، أسد الغابة (7/ 304)، الأعلام للزركلي (2/172).