Skip to content

حاطب بن أبي بلتعة اللخمي

الإسم

ហាតីប កូន អាពី ប៊លតាអះ អាល់ឡើខមី

اسم الشهرة

ហាតីប កូន អាពី ប៊លតាអះ

نبذة مختصرة

ហាតីប កូន អាពី ប៊លតាអះ កូន អាំរ៉ូ កូន អ៊ូម៉ៃរ កូន សាលាម៉ាស់ អាល់ឡើខមី ជាសម្ព័ន្ធមិត្តនៃកុលសម្ព័ន្ធហ្ពានី អាសាដ កូន អាប់ទុល អ៊ូសហ្សា។ គេបានឯកភាពគ្នាថា រូបគាត់បានចូលរួមសមរភូមិហ្ពាទើរ។ នៅក្នុងស៊ុណ្ណៈ(ហាទីស) មានរៀបរាប់ថា អ្នកបម្រើម្នាក់របស់ហាតីប កូន អាពី ប៊លតាអះ បានមកត្អូញត្អែរប្រាប់ព្យាការីអំពីហាតីប ដោយនិយាយថា៖ «ឱអ្នកនាំសារអល់ឡោះ ហាតីបនឹងចូលទៅក្នុងភ្លើងនរកជាមិនខាន»។ ព្យាការីឆ្លើយថា៖ «ទេ ព្រោះលោកបានចូលរួមសមរភូមិហ្ពាទើរ និងអាល់ហ៊ូទៃពីយ៉ះ»។ ហាតីបបាននិយាយថា៖ «សូមស្បថនឹងអល់ឡោះ ខ្ញុំមិនដែលសង្ស័យនឹងអល់ឡោះឡើយចាប់តាំងពីខ្ញុំបានចូលកាន់សាសនាអ៊ីស្លាម ប៉ុន្តែខ្ញុំជាមនុស្សចម្លែក ហើយខ្ញុំមានកូនៗ និងបងប្អូននៅម៉ាក្កះ»។ លោកបាននិយាយបែបនេះជាការសុំទោសចំពោះសំបុត្រដែលលោកបានសរសេរទៅកាន់ប្រជាជននៅម៉ាក្កះ ដោយប្រាប់ពួកគេអំពីផែនការសមរភូមិរបស់ព្យាការី (សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក)។ ទាក់ទងនឹងហេតុការណ៍នេះ ទើបវាក្យខណ្ឌគម្ពីរគួរអានបានចុះមកថា៖ «ឱអ្នកទាំងឡាយដែលមានជំនឿ ចូរកុំយកសត្រូវរបស់យើង និងសត្រូវរបស់អ្នកធ្វើជាមិត្ត» (អាល់មុំតាហ៊ីណៈ៖ ១)។ លោកបានទទួលមរណភាពនៅឆ្នាំ ៣០ ម.ស។

المراجع

បន្ថែមទៀត (1)
الطبقات الكبرى (3/ 84) الاستيعاب في معرفة الأصحاب (1/ 312) تاريخ الإسلام (2/ 183) الأعلام للزركلي (2/ 159)