Skip to content

ខ្ញុំមិនធ្លាប់ឃើញណាពី ﷺ សើចខ្លាំង រហូតដល់ឃើញកន្លើតរបស់លោកនោះឡើយ។ តាមពិត លោកគ្រាន់តែញញឹមប៉ុណ្ណោះ។

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖

ខ្ញុំមិនធ្លាប់ឃើញណាពី ﷺ សើចខ្លាំង រហូតដល់ឃើញកន្លើតរបស់លោកនោះឡើយ។ តាមពិត លោកគ្រាន់តែញញឹមប៉ុណ្ណោះ។

مَا رَأَيْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مُسْتَجْمِعًا قَطُّ ضَاحِكًا، حَتَّى أَرَى مِنْهُ لَهَوَاتِهِ، إِنَّمَا كَانَ يَتَبَسَّمُ.

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

អាអ៊ីស្ហះ رضي الله عنها បានប្រាប់ថា ជាការពិតណាស់ ណាពី ﷺ មិនដែលសើចខ្លាំងរហូតដល់គេអាចឃើញកន្លើតរបស់លោកនោះទេ។ តាមពិត លោកគ្រាន់តែញញឹមប៉ុណ្ណោះ។

មេរៀនដែលទាញបានពីហាទីស្ហ

ការសើចរបស់រ៉ស៊ូលុលឡោះ ﷺ គឺជាការញញឹមនៅពេលដែលលោកពេញចិត្ត ឬចាប់អារម្មណ៍នឹងអ្វីមួយ។

អ៊ិពនូហាជើរ បាននិយាយថា៖ ខ្ញុំមិនដែលឃើញលោកសើចអស់ពីចិត្តបែបនេះទេ ពោលគឺសើចខ្លាំងៗពេញទំហឹងតែម្តង។

ការសើចច្រើន និងសើចបញ្ចេញសំឡេងឮៗមិនមែនជាលក្ខណៈរបស់កុសលបុគ្គលឡើយ។

ការសើចច្រើនធ្វើឲ្យបាត់បង់កិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់ខ្លួនក្នុងចំណោមបងប្អូនរបស់គេ។

ឯកសារយោង

សហេស អាល់ពូខរី (8/ 24) (6092).

សហេស មូស្លីម (2/ 616) (899).