Skip to content

រ៉ស៊ូលុលឡោះ ﷺ លោកមិនប្រយុទ្ធនឹងក្រុមណាមួយជាដាច់ខាត រហូតទាល់តែលោកអំពាវនាវពួកគេ(ជាមុនសិន)។

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖

រ៉ស៊ូលុលឡោះ ﷺ លោកមិនប្រយុទ្ធនឹងក្រុមណាមួយជាដាច់ខាត រហូតទាល់តែលោកអំពាវនាវពួកគេ(ជាមុនសិន)។

مَا قَاتَلَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَوْمًا قَطُّ حَتَّى يَدْعُوَهُمْ.

រាយការណ៍ដោយ អះម៉ាត់ និងអាល់ពៃហាគី
ហាទីស្ហសហេស
ពន្យល់

អ៊ិពនូអាប់ហ្ពាស رضي الله عنهما បានប្រាប់ថា ពិតប្រាកដណាស់ ណាពី ﷺ លោកមិនផ្តើមការប្រយុទ្ធនឹងក្រុមណាមួយនោះឡើយ លុះត្រាតែលោកអំពាវនាវពួកគេទៅកាន់សាសនាឥស្លាមជាមុនសិន។ ប្រសិនបើពួកគេមិនឆ្លើយតបនឹងការអំពាវនាវរបស់លោក ទើបលោកប្រយុទ្ធនឹងពួកគេ។

មេរៀនដែលទាញបានពីហាទីស្ហ

គេដាក់លក្ខខណ្ឌតម្រូវឲ្យធ្វើការអំពាវនាវមនុស្សទៅកាន់ឥស្លាមជាមុនសិនមុននឹងប្រយុទ្ធនឹងពួកគេ ប្រសិនបើឥស្លាមមិនបានទៅដល់ពួកគេ។

ណាពី ﷺ លោកតែងអំពាវនាវមនុស្សទៅកាន់សាសនាឥស្លាម។ ប្រសិនបើពួកគេបដិសេធ លោកតម្រូវឲ្យពួកគេបង់ពន្ធ(ជីហ្សយ៉ះ)។ តែប្រសិនបើពួកគេនៅតែបដិសេធទៀត ទើបលោកប្រយុទ្ធនឹងពួកគេ ដូចដែលមានបញ្ជាក់នៅក្នុងហាទីស្ហជាច្រើនផ្សេងទៀត។

បុព្វហេតុនៃការប្រយុទ្ធក្នុងមាគ៌ាអល់ឡោះ(ជីហាទ) គឺនាំមនុស្សឲ្យចូលសាសនាឥស្លាម មិនមែនជាមហិច្ចតាចង់បានអាយុជីវិត ទ្រព្យសម្បត្តិ និងទឹកដីរបស់ពួកគេឡើយ។

ឯកសារយោង

មុសណាត់អះម៉ាត់ (4/ 16) (2105).

អាសស៊ូណាន់ អាល់គុបរ៉ របស់អ៊ីម៉ាំ អាល់ពៃហាគី (9/ 181) (18232).

បន្ថែមទៀត (1)

تحفة الأحوذي (5/ 130).