Skip to content

ណាពី ﷺ លោកលាងឬងូតទឹកដោយប្រើទឹកពី១សក ទៅ៥មុទ ហើយលោកយកវូហ្ទុដោយប្រើទឹក១មុទ។

អំពី អាណាស رضي الله عنه បាននិយាយថា៖

ណាពី ﷺ លោកលាងឬងូតទឹកដោយប្រើទឹកពី១សក ទៅ៥មុទ ហើយលោកយកវូហ្ទុដោយប្រើទឹក១មុទ។

كَانَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَغْسِلُ، أَوْ كَانَ يَغْتَسِلُ، بِالصَّاعِ إِلَى خَمْسَةِ أَمْدَادٍ، وَيَتَوَضَّأُ بِالْمُدِّ.

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកងូតទឹកសម្អាតកាយពីជូនុបដោយប្រើទឹកចន្លោះពី ១សក ដល់ ៥មុទ ហើយលោកយកវូហ្ទុដោយប្រើទឹក១មុទ។ ១សក ស្មើនឹង ៤មុទ ហើយ ១មុទ គឺស្មើនឹងបរិមាណមួយកំបង់ដៃនៃមនុស្សដែលមានទំហំរាងកាយមធ្យម។

មេរៀនដែលទាញបានពីហាទីស្ហ

បង្គាប់ប្រើឲ្យមានការសន្សំសំចៃក្នុងការប្រើប្រាស់ទឹកដើម្បីយកវូហ្ទុនិងងូតទឹក ហើយមិនត្រូវខ្ជះខ្ជាយឡើយ ទោះបីជាទឹកមានច្រើនក៏ដោយ។

ស៊ូណិតឱ្យមានការសន្សំសំចៃនៅក្នុងការប្រើប្រាស់ទឹកទៅតាមកម្រិតដែលចាំបាច់នៅក្នុងការយកវូហ្ទុនិងងូតទឹក ហើយនេះជាការចង្អុលបង្ហាញរបស់ណាពី ﷺ ។

គោលបំណងនោះគឺ យកវូហ្ទុនិងងូតទឹកទៅតាមរបៀបរបស់វាឲ្យបានល្អពេញលេញ ដោយយកចិត្តទុកដាក់លើប្រការស៊ុណ្ណះ និងសុជីវធម៌របស់វា ដោយមិនខ្ជះខ្ជាយ ឬសន្សំសំចៃហួសហេតុពេកឡើយ និងត្រូវពិនិត្យទៅលើពេលវេលា បរិមាណទឹកច្រើនឬតិច និងកត្តាផ្សេងៗទៀត។

ជូនុបសំដៅទៅលើការចេញទឹកកាម ឬការរួមភេទ។ គេឲ្យឈ្មោះវាបែបនេះ ព្រោះអ្នកដែលមានជូនុបមិនអាចប្រតិបត្តិសឡាត និងធ្វើការគោរពសក្ការៈផ្សេងៗបានឡើយ រហូតទាល់តែគេបានជម្រះសម្អាតខ្លួនអំពីវា។

សក៖ ជាឯកតារង្វាស់ដែលគេស្គាល់ជាទូទៅ ដែលសំដៅលើសកណាពី ហើយវាមានទម្ងន់៤៨០ មីសកុល នៃស្រូវសាលីដែលមានគុណភាពល្អ ដែលគិតជាលីត្រ គឺស្មើនឹង ៣លីត្រ។

មុទ៖ ជាឯកតារង្វាស់នៅក្នុងច្បាប់បញ្ញត្តិឥស្លាម។ វាមានបរិមាណមួយកំបង់ដៃនៃមនុស្សដែលទំហំរាងកាយមធ្យម។ មួយមុទ ស្មើនឹងមួយភាគបួននៃសក នេះបើយោងទៅតាមការឯកភាពគ្នារបស់អ្នកប្រាជ្ញផ្នែកច្បាប់ឥស្លាម ដែលគិតជាលីត្រ គឺស្មើនឹង ៧៥០ មីលីលីត្រ។

ឯកសារយោង

សហេស អាល់ពូខរី (1/ 51) (201).

សហេស មូស្លីម (1/ 258) (325).

បន្ថែមទៀត (12)

توضيح الأحكام.

للبسام (1/ 250).

سُبل السلام.

للصنعاني (1/ 79 ).

فتح ذي الجلال والإكرام.

لابن عثيمين (1/ 212).

منحة العلَّام.

لعبد الله الفوزان (1/ 186).

منار القاري شرح مختصر صحيح البخاري.

لحمزة قاسم (1/ 272).

تحقيق مقدار المد والصاع النبوي.

للدكتور عبدالمحسن القاسم.