Skip to content

ណាពី ﷺ លោកយកវូហ្ទុមួយៗ។

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖

ណាពី ﷺ លោកយកវូហ្ទុមួយៗ។

تَوَضَّأَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مَرَّةً مَرَّةً.

រាយការណ៍ដោយ អាល់ពូខរី
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ នៅពេលលោកយកទឹកវូហ្ទុ ជួនកាលលោកលាងអវៈយវៈដែលត្រូវយកវូហ្ទុតែមួយដងប៉ុណ្ណោះ ដោយលោកលាងមុខរបស់លោក(រួមទាំងខ្ពុរមាត់ និងបឺតទឹកចូលច្រមុះ) លាងដៃទាំងពីរ និងលាងជើងទាំងពីរចំនួនមួយដង ហើយការលាងត្រឹមមួយដង គឺជាប្រការវ៉ាជិប(ចាំបាច់ដាច់ខាត)។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ចាំបាច់ត្រូវលាងអវយវៈដែលត្រូវយកវូហ្ទុតែមួយដងប៉ុណ្ណោះ ហើយការលាងលើសពីមួយដង គឺជាប្រការស៊ូណិត។

ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យយកវូហ្ទុមួយៗម្តងម្កាល។

បង្គាប់ប្រើឲ្យជូតក្បាលចំនួនមួយដង។

ឯកសារយោង

សហេស អាល់ពូខរី (1/ 43) (157).

បន្ថែមទៀត (1)

إرشاد الساري لشرح صحيح البخاري (1/ 244).