Skip to content

“ចូរអ្នកកោតខ្លាចអល់ឡោះទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ។ ចូរអ្នកធ្វើអំពើល្អបន្ទាប់ពីធ្វើអំពើអាក្រក់រួចដើម្បីលុបលាងនូវអំពើអាក្រក់នោះ។ ហើយចូរអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សដោយសីលធម៌ល្អ”។

អំពី អាពូហ្សើរ ជុនទុប ពិន ជូណាហ្ទះ និង អាពូអាប់ទុលរ៉ោះម៉ាន មូអាស ពិន ជើហ្ពាល់ رضي الله عنهما អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ចូរអ្នកកោតខ្លាចអល់ឡោះទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ។ ចូរអ្នកធ្វើអំពើល្អបន្ទាប់ពីធ្វើអំពើអាក្រក់រួចដើម្បីលុបលាងនូវអំពើអាក្រក់នោះ។ ហើយចូរអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សដោយសីលធម៌ល្អ”។

«اتَّقِ اللَّهَ حَيْثُمَا كُنْت، وَأَتْبِعْ السَّيِّئَةَ الْحَسَنَةَ تَمْحُهَا، وَخَالِقْ النَّاسَ بِخُلُقٍ حَسَنٍ».

រាយការណ៍ដោយ អាត់តៀរមីហ្ស៊ី
អាត់តៀរមីហ្ស៊ីបាននិយាយថា៖ ហាទីស្ហហាសាន់
ពន្យល់

ណាពី ﷺ លោកបានបង្គាប់ប្រើនូវបីប្រការ៖ ទីមួយ៖ ត្រូវកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងបោះបង់នូវប្រការទាំងឡាយដែលទ្រង់បានហាមឃាត់នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និងគ្រប់ស្ថានភាព ទាំងពេលស្ងាត់កំបាំង ទាំងបើកចំហ ទាំងក្នុងពេលសុខសាន្ត និងទាំងក្នុងពេលជួបគ្រោះ។ ទីពីរ៖ នៅពេលដែលអ្នកបានជ្រុលជ្រួសប្រព្រឹត្តអំពើអាក្រក់ ចូរអ្នករួសរាន់សាងអំពើល្អបន្ទាប់ពីនោះ ដូចជាការសឡាត បរិច្ចាគទាន ធ្វើអំពើសប្បុរស ភ្ជាប់ទំនាក់ទំនង និងសារភាពកំហុស(តាវហ្ពាត់)ជាដើម ព្រោះការធ្វើដូច្នោះ គឺជួយលុបលាងនូវអំពើអាក្រក់។ ទីបី៖ ត្រូវប្រាស្រ័យទាក់ទងជាមួយមនុស្សប្រកបដោយសីលធម៌ល្អ ដូចជាមានទឹកមុខញញឹម មានភាពទន់ភ្លន់ ធ្វើអំពើល្អ និងមិនធ្វើអាក្រក់ដាក់ពួកគេ។

មេរៀនដែលទាញបានពីហាទីស្ហ

បញ្ជាក់ពីក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដោយទ្រង់ផ្តល់នូវក្ដីមេត្តាករុណា ការអភ័យទោស និងការអធ្យាស្រ័យចំពោះបាបកម្មទាំងឡាយ។

ហាទីស្ហនេះផ្ទុកទៅដោយសិទ្ធិទាំងបី៖ សិទ្ធិរបស់អល់ឡោះជាម្ចាស់ តាមរយៈការកោតខ្លាចចំពោះទ្រង់ សិទ្ធិចំពោះខ្លួនឯង តាមរយៈការធ្វើអំពើល្អ និងចាកឆ្ងាយពីអំពើអាក្រក់ ហើយនិងសិទ្ធិចំពោះមនុស្ស តាមរយៈការប្រាស្រ័យទាក់ទងជាមួយនឹងពួកគេដោយសីលធម៌ល្អ។

ជំរុញឲ្យធ្វើអំពើល្អបន្ទាប់ពីជ្រុលជ្រួសធ្វើអំពើអាក្រក់។ សីលធម៌ល្អ ក៏ការកត្តាចំបាច់មួយនៃការកោតខ្លាចអល់ឡោះដែរ។ ការលើកឡើងពីវាជាពិសេសនៅត្រង់នេះ គឺដោយសារតែត្រូវការបញ្ជាក់ប៉ុណ្ណោះ។

ឯកសារយោង

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (3/ 526) (1987).

បន្ថែមទៀត (7)

ហាទីស្ហសែសិបរបស់អ៊ីម៉ាំអាន់ណាវ៉ាវី (ص100) (ح18).

التحفة الربانية في شرح الأربعين حديثًا النووية.

لإسماعيل الأنصاري (ص40).

شرح الأربعين النووية.

لابن عثيمين (ص195).

فتح القوي المتين في شرح الأربعين وتتمة الخمسين.

لعبد المحسن البدر (ص67).