Skip to content

ពិតណាស់ណាពី ﷺ កាលណាលោកសឡាតស៊ូពុសរួច លោកអង្គុយនៅកន្លែងសឡាតរបស់លោក រហូតដល់ថ្ងៃរះខ្ពស់។

អំពី ជើពៀរ ពិន សាមូរ៉ោះ رضي الله عنه

ពិតណាស់ណាពី ﷺ កាលណាលោកសឡាតស៊ូពុសរួច លោកអង្គុយនៅកន្លែងសឡាតរបស់លោក រហូតដល់ថ្ងៃរះខ្ពស់។ គាត់បាននិយាយថា៖ លោកមិនក្រោកចេញពីកន្លែងដែលលោកសឡាតស៊ូពុស ឬសឡាតពេលព្រឹកឡើយ រហូតដល់ថ្ងៃរះ។ នៅពេលថ្ងៃរះ លោកក្រោកឡើង។ ហើយពួកគេ(សហាហ្ពាត់)ធ្លាប់និយាយគ្នាដោយលើកយករឿងរ៉ាវនៃសម័យកាលជើហ៊ីលីយ៉ះមកនិយាយ។ ពេលនោះ ពួកគេនាំគ្នាហើយ ហើយលោកវិញ គឺញញឹម។

أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ إِذَا صَلَّى الفَجْرَ جَلَسَ فِي مُصَلَّاهُ حَتَّى تَطْلُعَ الشَّمْسُ حَسَنًا، وَقَالَ: كَانَ لَا يَقُومُ مِنْ مُصَلَّاهُ الَّذِي يُصَلِّي فِيهِ الصُّبْحَ أَوِ الغَدَاةَ، حَتَّى تَطْلُعَ الشَّمْسُ، فَإِذَا طَلَعَتِ الشَّمْسُ قَامَ، وَكَانُوا يَتَحَدَّثُونَ فَيَأْخُذُونَ فِي أَمْرِ الجَاهِلِيَّةِ، فَيَضْحَكُونَ وَيَتَبَسَّمُ.

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ក្នុងចំណោមស៊ុណ្ណះណាពី ﷺ កាលណាលោកសឡាតស៊ូពុសរួច គឺលោកអង្គុយនៅកន្លែងដែលលោកសឡាត រហូតដល់ថ្ងៃរះខ្ពស់។ លោកមិនក្រោកចេញពីកន្លែងដែលលោកសឡាតស៊ូពុសនោះឡើយ រហូតដល់ថ្ងៃរះ។ នៅពេលថ្ងៃរះ លោកក្រោកឡើង។ ហើយបណ្តាសហាហ្ពាត់ធ្លាប់និយាយគ្នាដោយលើកយករឿងរ៉ាវរបស់ពួកគេក្នុងសម័យកាលមុនឥស្លាមមកនិយាយ ខណៈដែលលោកនៅស្ងៀម។ ពេលនោះ ពួកគេនាំគ្នាសើច ហើយពេលខ្លះ លោកក៏ញញឹមជាមួយពួកគេដែរ។

មេរៀនដែលទាញបានពីហាទីស្ហ

ស៊ូណិតសូត្រហ្ស៊ីកៀរបន្ទាប់ពីសឡាតស៊ូពុសរួច រហូតដល់ថ្ងៃរះ និងអង្គុយនៅកន្លែងដែលខ្លួនសឡាតនោះ ដរាបណាគ្មានកិច្ចការចាំបាច់។

បញ្ជាក់ពីសុជីវធម៌ដ៏ល្អប្រពៃរបស់ណាពី ﷺ និងភាពទន់ភ្លន់របស់លោកជាមួយអ្នកដទៃ ដោយលោកតែងអង្គុយជាមួយសហាហ្ពាត់របស់លោក ហើយស្តាប់រឿងរ៉ាវរបស់ពួកគេ និងការនិទានរបស់ពួកគេ ព្រមទាំងញញឹមជាមួយពួកគេផងដែរ។

អនុញ្ញាតឲ្យនិយាយរឿងរ៉ាវរបស់ខ្លួន និងរំលឹកពីរឿងរ៉ាវអវិជ្ជារបស់ខ្លួនកន្លងមកនៅក្នុងម៉ាស្ជិត។

អនុញ្ញាតចំពោះការសើច និងញញឹម ពីព្រោះអ្វីដែលគេហាមឃាត់ គឺការសើចច្រើនប៉ុណ្ណោះ។

ឯកសារយោង

សហេស មូស្លីម (1/ 464) (670).

បន្ថែមទៀត (2)

البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (14/ 407).

المفهم لما أشكل من تلخيص كتاب مسلم (2/ 296).