“ទំនាក់ទំនងនៃការបំបៅដោះម្តាយតែមួយ គឺត្រូវបានចាត់ទុកដូចជាទំនាក់ទំនងនៃកំណើត(សាច់ឈាមតែមួយ)ដែរ”។
អំពី អាអ៊ីស្ហះ رضي الله عنها អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“ទំនាក់ទំនងនៃការបំបៅដោះម្តាយតែមួយ គឺត្រូវបានចាត់ទុកដូចជាទំនាក់ទំនងនៃកំណើត(សាច់ឈាមតែមួយ)ដែរ”។
«الرَّضَاعَةُ تُحَرِّمُ مَا تُحَرِّمُ الوِلَادَةُ».
ណាពី ﷺ បានបញ្ជាក់ប្រាប់ថា ទំនាក់ទំនងនៃការបំបៅដោះម្តាយតែមួយ គឺត្រូវបានចាត់ទុកដូចជាទំនាក់ទំនងនៃកំណើត(សាច់ឈាមតែមួយ) និងពូជពង្សរបស់គេ ដូចជា ពូខាងម្តាយ ពូខាងឪពុក ឬបងប្អូន...។ ហើយអ្វីដែលគេអនុញ្ញាត និងមិនអនុញ្ញាតចំពោះទំនាក់ទំនងនៃការបំបៅដោះជាមួយនឹងទំនាក់ទំនងនៃកំណើតគឺដូចគ្នា ដូចជា ការបិទបាំងរាងកាយ(អាវរ៉ាត់) និងការរៀបអាពាហ៍ពិពាហ៍ (មិនអាចអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍នឹងគ្នា)។
ហាទីស្ហនេះគឺបញ្ជាក់អំពីច្បាប់នៃការបំបៅកូនដោយទឹកដោះម្តាយ។
ចំពោះប្រសាសន៍ណាពីនៅក្នុងហាទីស្ហខាងលើ អ៊ិពនូហាជើរ បាននិយាយថា៖ វាគឺមានន័យថា ត្រូវបានអនុញ្ញាតនូវអ្វីដែលត្រូវបានអនុញ្ញាតដូចគ្នា។ ហើយអ្នកប្រាជ្ញបានឯកភាពជាឯកច្ឆ័ន្ទលើការហាមឃាត់ចំពោះការរៀបអាពាហ៍ពិពាហ៍នឹងគ្នា និងប្រការដែលពាក់ព័ន្ធនឹងវា ដោយហាមឃាត់រវាងអ្នកដែលបៅដោះ ជាមួយនិងកូនៗរបស់អ្នកដែលបំបៅដោះ និងឋានៈរបស់ពួកគេគឺដូចជាសាច់ឈាមបង្កើត ដោយអនុញ្ញាតឱ្យមើល នៅក្បែរគ្នា និងធ្វើដំណើរជាមួយគ្នា។ ប៉ុន្តែសម្រាប់ច្បាប់ផ្សេងទៀត ដូចជា មរតក កាតព្វកិច្ចនៃការទំនុកបម្រុង ការរំដោះខ្លួនឱ្យរួចពីទាសករ ការធ្វើសាក្សី សតិបញ្ញា និងការអនុគ្រោះចំពោះការសងសឹក គឺមិនរាប់បញ្ចូលនោះឡើយ។
ច្បាប់នៃការបំបៅកូនដោយទឹកដោះម្តាយនេះ គឺត្រូវបានកំណត់និងអនុវត្តជារៀងរហូត។
ហាទីស្ហផ្សេងទៀតបានបង្ហាញថា ច្បាប់ដែលទាក់ទងនឹងការបំបៅដោះនេះ ត្រូវបានអនុវត្តដោយការបំបៅដោះចំនួនប្រាំដងឡើង ហើយនៅក្នុងរយៈពេលពីរឆ្នាំដំបូងនៃអាយុរបស់គេ។
ពូជពង្សនៃអ្នកបំបៅដែលត្រូវបានហាមឃាត់ មានដូចជា៖ ម្តាយ ជីដូន និងខ្សែទៅលើបន្តរហូត ទោះជា ខាងម្តាយ ឬខាងឪពុកក៏ដោយ។ កូនស្រី ចៅស្រី និងខ្សែចុះក្រោមបន្តរហូត។ បងប្អូនស្រី មិនថាខាងឪពុក ឬម្តាយ។ ម្តាយមីងខាងឪពុក ទោះជាបងប្អូនស្រីបង្កើតរបស់ឪពុក ឬមិនមែនក៏ដោយ ក៏ដូចជាបងប្អូនស្រីទាំងអស់របស់ជីតារបស់គេ និងខ្សែទៅលើបន្ត។ ម្តាយមីងខាងម្តាយ៖ ទោះជាបងប្អូនស្រីបង្កើតរបស់ម្តាយ ឬមិនមែនក៏ដោយ ដូចជាបងប្អូនស្រីទាំងអស់របស់ជីដូនរបស់គេ និងខ្សែទៅលើបន្ត មិនថាពួកគាត់ខាងជាឪពុក ឬខាងម្តាយនោះទេ។ កូនស្រីរបស់បងប្អូនស្រី និងកូនស្រីរបស់បងប្អូនប្រុស រួមទាំងកូនស្រីរបស់ពួកគេ និងខ្សែចុះក្រោមបន្តរហូត។
ទំនាក់ទំនងនៃការបំបៅដោះតែមួយ គឺត្រូវបានចាត់ទុកដូចជាទំនាក់ទំនងនៃកំណើត(សាច់ឈាមតែមួយ)ដែរ។ ស្ត្រីទាំងឡាយដែលត្រូវបានហាមឃាត់ដោយសារទំនាក់ទំនងនៃកំណើត(សាច់ឈាមតែមួយ)ក៏ត្រូវបានហាមឃាត់ដោយការបំបៅដោះម្តាយតែមួយដូចគ្នា លើកលែងតែម្តាយរបស់បងប្អូនប្រុស និងបងប្អូនស្រីបង្កើតរបស់កូនប្រុសប៉ុណ្តោះដែលមិនត្រូវបានហាមឃាត់។
សហេស អាល់ពូខរី (3/ 170) (2646).
សហេស មូស្លីម (2/ 1068) (1444).
បន្ថែមទៀត (4)
التحفة الربانية في شرح الأربعين حديثًا النووية.
لإسماعيل الأنصاري (ص96).
الأحاديث الأربعون النووية وعليها الشرح الموجز المفيد.
لعبد الله المحسن (ص84).
បានដកស្រង់ក្នុងសៀវភៅ
2 សៀវភៅបន្ថែមទៀត (2)
- شرح الأربعين النووية«الرَّضَاعَةُ تُحَرِّمُ مَا تُحَرِّمُ الْوِلَادَةُ».
- شرح الأربعين النوويةقوله: «الرضاعة تحرم ما تحرم الولادة» أي: وتبيح ما تبيح، وهو بالإجماع فيما يتعلق بتحريم النكاح وتوابعه، وانتشار الحرمة بين الرضيع وأولاد المرضعة، وتنزيلهم منزلة الأقارب في جواز النظر والخلوة والسفر، ولكن لا يترتب عليه باقي أحكام الأمومة من ا