Skip to content

“ជនណាដែលបានស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះ គេពិតជាបានបោះបង់ជំនឿ(កាហ្វៀរ) ឬបានធ្វើស្ហ៊ីរិកហើយ”។

អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ គាត់បានឮបុរសម្នាក់ពោលថា៖ ទេ សូមស្បថនឹងកាក់ហ្ពះ។ ពេលនោះ អ៊ិពនូអ៊ូមើរ ក៏និយាយថា៖ គេមិនត្រូវស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះឡើយ ព្រោះខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ជនណាដែលបានស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះ គេពិតជាបានបោះបង់ជំនឿ(កាហ្វៀរ) ឬបានធ្វើស្ហ៊ីរិកហើយ”។

«مَنْ حَلَفَ بِغَيْرِ اللهِ فَقَدْ كَفَرَ أَوْ أَشْرَكَ».

រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជនណាដែលបានស្បថនឹងអ្វីផ្សេងក្រៅពីអល់ឡោះ ក្រៅពីព្រះនាម និងលក្ខណៈសម្បត្តិរបស់ទ្រង់ នោះរូបគេពិតជាក្លាយជាអ្នកបោះបង់ជំនឿចំពោះអល់ឡោះ ឬបានប្រព្រឹត្តអំពើស្ហ៊ីរិកហើយ ព្រោះថាការស្បថ គឺបង្ហាញពីភាពធំធេងនៃអ្វីដែលគេស្បថជាមួយនោះ ហើយភាពធំធេង គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ គេមិនត្រូវស្បថនោះឡើយ លើកលែងតែស្បថនឹងអល់ឡោះ ស្បថនឹងព្រះនាម និងលក្ខណៈសម្បត្តិរបស់ទ្រង់តែប៉ុណ្ណោះ។ ហើយការស្បថនឹងអ្វីផ្សេងក្រៅពីអល់ឡោះនេះ គឺស្ថិតក្នុងចំណោមស្ហ៊ីរិកតូច។ ក៏ប៉ុន្តែ ប្រសិនបើអ្នកដែលស្បថលើកតម្កើងនូវអ្វីដែលខ្លួនបានស្បថដូចដែលគេលើកតម្កើងអល់ឡោះជាម្ចាស់ ឬខ្លាំងជាងទៅទៀតនោះ វានឹងក្លាយជាស្ហ៊ីរិកធំ។

ពន្យល់ពាក្យ

من حلف: الحلف: اليمين، وهي توكيد الحكم بذكر معظّم تطمئن له نفس المخاطب.

كفر أو أشرك: يحتمل أن يكون هذا شكًّا من الراوي، ويحتمل أن تكون "أو" بمعنى الواو فيكون كفر وأشرك.

មេរៀនដែលទាញបានពីហាទីស្ហ

ជាការពិតណាស់ ការលើកតម្កើងដោយការស្បថ គឺជាសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ គេមិនត្រូវស្បថនោះឡើយ លើកលែងតែស្បថនឹងអល់ឡោះ ស្បថនឹងព្រះនាម និងលក្ខណៈសម្បត្តិរបស់ទ្រង់តែប៉ុណ្ណោះ។

ការយកចិត្តទុកដាក់របស់សហាហ្ពាត់លើការប្រើគ្នាឱ្យល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ជាពិសេសប្រសិនបើអំពើអាក្រក់ទាក់ទងនឹងប្រការស្ហ៊ីរិក ឬភាពគ្មានជំនឿ(កាហ្វៀរ)។

ឯកសារយោង

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (3/ 194) (1535).

ស៊ូណាន់ អាពូទើវូទ (5/ 154- 155) (3251).

មុសណាត់អះម៉ាត់ (9/ 249) (5346).

(9/ 275) (5375).

(10/ 249) (6072).

(1/ 343).

បន្ថែមទៀត (11)

فتح المجيد شرح كتاب التوحيد.

لعبد الرحمن التميمي (ص413).

القول المفيد على كتاب التوحيد.

لابن عثيمين (2/ 214).

الملخص في شرح كتاب التوحيد.

لصالح الفوزان (ص326).

الجديد في شرح كتاب التوحيد.

لمحمد القرعاوي (ص365).

التمهيد لشرح كتاب التوحيد.

لصالح آل الشيخ (ص452).

فتاوى اللجنة الدائمة.