Skip to content

អ្នកបានចូលឥស្លាមដោយទទួលបាននូវអ្វីដែលអ្នកបានសាងកន្លងមកនៃអំពើល្អ”។

អំពី ហាគីម ពិន ហ៊ីហ្សាម رضي الله عنه បាននិយាយថា៖

ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើលោកយល់ឃើញយ៉ាងណាចំពោះអំពើទាំងឡាយដែលខ្ញុំធ្លាប់បានធ្វើក្នុងសម័យកាលអវិជ្ជា ដូចជាការបរិច្ចាគទាន ការដោះលែងទាសករឲ្យមានសេរីភាព និងការភ្ជាប់ចំណងសាច់ញាតិ ថាតើទង្វើទាំងនេះខ្ញុំទទួលបានផលបុណ្យដែរឬទេ? ពេលនោះ ណាពី ﷺ លោកបានឆ្លើយថា៖ “អ្នកបានចូលឥស្លាមដោយទទួលបាននូវអ្វីដែលអ្នកបានសាងកន្លងមកនៃអំពើល្អ”។

قُلْتُ: يَا رَسُولَ اللَّهِ، أَرَأَيْتَ أَشْيَاءَ كُنْتُ أَتَحَنَّثُ بِهَا فِي الجَاهِلِيَّةِ مِنْ صَدَقَةٍ أَوْ عَتَاقَةٍ، وَصِلَةِ رَحِمٍ، فَهَلْ فِيهَا مِنْ أَجْرٍ؟ فَقَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «أَسْلَمْتَ عَلَى مَا سَلَفَ مِنْ خَيْرٍ».

រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់អ្នកគ្មានជំនឿ(កាហ្វៀរ) កាលរូបគេចូលឥស្លាម គឺគេនឹងផ្តល់ផលបុណ្យដល់រូបគេចំពោះអំពើល្អទាំងឡាយដែលរូបគេធ្លាប់បានសាងក្នុងសម័យកាលអវិជ្ជាមុនឥស្លាមរបស់គេ ដូចជាការបរិច្ចាគទាន ការដោះលែងទាសករឲ្យមានសេរីភាព និងការភ្ជាប់ចំណងសាច់សាលោហិតជាដើម។

ពន្យល់ពាក្យ

أتحنث: أتعبد.

មេរៀនដែលទាញបានពីហាទីស្ហ

ជាការពិតណាស់ អំពើល្អរបស់អ្នកគ្មានជំនឿដែលរូបគេបានសាងក្នុងលោកិយ គេនឹងមិនផ្តល់ផលបុណ្យចំពោះវានៅថ្ងៃបរលោកនោះឡើយប្រសិនបើរូបគេបានស្លាប់ក្នុងភាពគ្មានជំនឿ។

ឯកសារយោង

សហេស អាល់ពូខរី (2/ 114) (1436).

សហេស មូស្លីម (1/ 113) (123).

បន្ថែមទៀត (5)

المفهم (1/332).

شرح النووي على مسلم (2/140).

عمدة القاري شرح صحيح البخاري (22/ 96).

فتح الباري لابن حجر (3/ 302).

البحر المحيط الثجاج (3/499).