Skip to content
បញ្ជីស៊ូរ៉ោះ /

الكَهف

الكَهف is chapter 18 of the Quran and has 110 verses. This page presents it in full in the Uthmani script, with a verse-by-verse translation of its meaning.

110 ចំនួនអាយ៉ាត់ ស៊ូរ៉ោះលេខ 18
ទៅកាន់អាយ៉ាត់
ភាសាខ្មែរ · Cambodia
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

ٱلۡحَمۡدُ لِلَّهِ ٱلَّذِيٓ أَنزَلَ عَلَىٰ عَبۡدِهِ ٱلۡكِتَٰبَ وَلَمۡ يَجۡعَل لَّهُۥ عِوَجَاۜ

រាល់ការសរសើរគឺចំពោះអល់ឡោះ ដែលបានបញ្ចុះគម្ពីរ (គួរអាន)ឱ្យខ្ញុំរបស់ទ្រង់(មូហាំម៉ាត់) ហើយទ្រង់មិនបានដាក់អ្វី មួយនៅក្នុងវាឱ្យប្រាសចាកពីការពិតឡើយ។

قَيِّمٗا لِّيُنذِرَ بَأۡسٗا شَدِيدٗا مِّن لَّدُنۡهُ وَيُبَشِّرَ ٱلۡمُؤۡمِنِينَ ٱلَّذِينَ يَعۡمَلُونَ ٱلصَّٰلِحَٰتِ أَنَّ لَهُمۡ أَجۡرًا حَسَنٗا

(តែទ្រង់បានបង្កើតវា)ដោយត្រឹមត្រូវ ដើម្បីដាស់តឿន ព្រមាន(ពួកគ្មានជំនឿ)នូវទារុណកម្មដ៏ធ្ងន់ធ្ងរពីទ្រង់ ហើយវាផ្ដល់ ដំណឹងល្អចំពោះបណ្ដាអ្នកមានជំនឿដែលសាងអំពើល្អថា ពិតប្រាកដ ណាស់ ពួកគេនឹងទទួលបានផលបុណ្យដ៏ប្រសើរ(ឋានសួគ៌)។

مَّٰكِثِينَ فِيهِ أَبَدٗا

ដោយពួកគេរស់នៅក្នុងនោះ(ឋានសួគ៌)ជាអមតៈ។

وَيُنذِرَ ٱلَّذِينَ قَالُواْ ٱتَّخَذَ ٱللَّهُ وَلَدٗا

ហើយវាជាការដាស់តឿនព្រមានដល់ពួក(យ៉ាហ៊ូទី ណាសរ៉នី និងមូស្ហរីគីន)ដែលបាននិយាយថាៈ អល់ឡោះមានបុត្រ។

مَّا لَهُم بِهِۦ مِنۡ عِلۡمٖ وَلَا لِأٓبَآئِهِمۡۚ كَبُرَتۡ كَلِمَةٗ تَخۡرُجُ مِنۡ أَفۡوَٰهِهِمۡۚ إِن يَقُولُونَ إِلَّا كَذِبٗا

ពួកគេ និងជីដូនជីតារបស់ពួកគេពុំមានចំណេះដឹងពីវា(ថា អល់ឡោះមានបុត្រ)ឡើយ។ វាធ្ងន់ធ្ងរបំផុតចំពោះពាក្យសំដីដែល ចេញពីមាត់របស់ពួកគេ។ ពួកគេមិននិយាយអ្វីក្រៅពីការភូតកុហក នោះឡើយ។