الرميصاء أو الغميصاء بنت ملحان الأنصارية
الإسم
អាល់ រ៉ូម៉ៃស៊ក ឬ ហ្គម៉ៃស៊ក កូនស្រី មីលហាន អាល់ អាន់សរីយ៉ះ
اسم الشهرة
អ៊ុំមូ ស៊ូឡាយ (សូមអល់ឡោះប្រទានការពេញចិត្តដល់អ្នកស្រី)
نبذة مختصرة
អ៊ុំមូ ស៊ូឡាយ កូនស្រី មិលហាន កូន ខលីត កូន ហ្សេដ អាល់អាន់សរីយ៉ះ ជាម្តាយរបស់អាណាស និងជាបងស្រីរបស់ អុំមូហារ៉ម ជាសហាហ្ពាត់ស្រីម្នាក់ដ៏ឧត្តុង្គឧត្តម។ អ្នកស្រីជាម្នាក់ក្នុងចំណោមអ្នករាយការណ៍ហាទីស។ អ្នកស្រីមានរហស្សនាមថា «អាល់ហ្គមីស៊ក» ឬខ្លះហៅថា «អាល់រ៉មីស៊ក»។ ឈ្មោះផ្សេងទៀតរបស់អ្នកស្រី គឺសាហ៊ីឡះ ឬខ្លះថា រ៉មឡះ ឬ រ៉មីសះ ឬ អ៊ូនីហ្វះ ឬ ម៉ាលីកះ។ តាមរយៈអាណាស ពីព្យាការីមូហាំម៉ាត់ បានមានប្រសាសន៍ថា៖ «ខ្ញុំបានចូលទៅក្នុងឋានសួគ៌ ហើយបានឮសំឡេងជើងមួយ រួចខ្ញុំសួរថា៖ នេះជាអ្នកណា? គេឆ្លើយថា៖ នេះគឺអាល់ហ្គមីស៊ក កូនស្រី មិលហាន ម្តាយរបស់អាណាស កូន ម៉ាលីក»។ ព្យាការី មូហាំម៉ាត់ មិនដែលចូលផ្ទះនរណាម្នាក់នៅទីក្រុងម៉ាទីណះ ក្រៅពីផ្ទះភរិយារបស់លោកឡើយ លើកលែងតែផ្ទះអុំមូស៊ូឡាយ។ នៅពេលគេសួរព្យាការី លោកបានមានប្រសាសន៍ថា៖ «ខ្ញុំមានចិត្តអាណិតនាងណាស់ ព្រោះបងប្រុសរបស់នាងត្រូវបានសម្លាប់ពេលនៅជាមួយខ្ញុំ»។ នៅសម័យអវិជ្ជាមុនអ៊ីស្លាមមកដល់(ហ្ជាហ៊ីលីយ៉ះ) អ្នកស្រីជាភរិយារបស់ម៉ាលីក កូន អាល់ណាទើរ ហើយបានសម្រាលកូនប្រុសម្នាក់ឈ្មោះ អាណាស។ នៅពេលអ៊ីស្លាមមកដល់ អ្នកស្រីបានទទួលយកសាសនាអ៊ីស្លាមជាមួយនឹងប្រជាជនរបស់អ្នកស្រី ហើយបានអំពាវនាវស្វាមីរបស់អ្នកស្រីឱ្យទទួលយកអ៊ីស្លាម ប៉ុន្តែលោកខឹងនឹងនាង ហើយលោកបានចាកចេញទៅស៊ីរី និងស្លាប់នៅទីនោះ។ អុំមូ ស៊ូឡាយ បានទទួលមរណភាពប្រហែលឆ្នាំ ៣០ ម.ស។