Skip to content

الزبير بن العوام بن خويلد الأسدي

الإسم

អាស់ហ៊្សូពៀរ កូន អាវ៉ាម កូន ខូវៃលិត អាល់អាសាទី

اسم الشهرة

អាស់ហ៊្សូពៀរ កូន អាវ៉ាម (សូមអល់ឡោះប្រទានការពេញចិត្តដល់លោក)

نبذة مختصرة

អាស់ហ៊្សូពៀរ កូន អាវ៉ាម កូន ខូវៃលិត កូន អាសាត់ កូន អាប់ទុលអ៊ូស្សា កូន គូសៃ កូន កីឡាប អាល់គូរ៉ស៊ី អាល់អាសាទី គេហៅលោកថា អាពូអាប់ទុលឡោះ ជាសហាហ្ពាត់ ដ៏ឧត្តុង្គឧត្តមម្នាក់ និងជាសិស្សជិតស្និទ្ធរបស់ព្យាការីមូហាំម៉ាត់ និងជាបងប្អូនជីដូនមួយរបស់ព្យាការី។ លោកជាមនុស្សម្នាក់ក្នុងចំណោមអ្នកដប់នាក់ដែលត្រូវបានគេធានាថានឹងបានឋានសួគ៌ និងជាម្នាក់ក្នុងចំណោមប្រាំមួយនាក់នៃក្រុមប្រឹក្សា(អាល់អាស្ហហា ពូសស៊ូរ៉)។ ពូរបស់ហ្ស៊ូពៀរធ្លាប់រុំចងលោកនៅលើកន្ទេលរួចព្យូរ ហើយដុតដុតភ្លើងបំពុលផ្សែងនៅក្រោមដើម្បីបង្ខំឱ្យលោកវិលត្រឡប់ទៅរកភាពគ្មានជំនឿ (កូហ្វូរ) ប៉ុន្តែលោកបាននិយាយថា៖ «ខ្ញុំនឹងមិនវិលត្រឡប់ទៅរកភាពគ្មានជំនឿជាដាច់ខាត»។ តាមរយៈ អ៊ូរវ៉ះ បាននិយាយថា៖ ហ្ស៊ូពៀរមានស្នាមរបួសដោយដាវចំនួនបី ដែលខ្ញុំធ្លាប់ដាក់ម្រាមដៃរបស់ខ្ញុំលើស្នាមទាំងនោះ៖ ពីរស្នាមនៅថ្ងៃសមរភូមិហ្ពាទើរ និងមួយស្នាមនៅថ្ងៃសមរភូមិយ៉ារមូក។ លោកត្រូវបានសម្លាប់នៅឆ្នាំទី ៣៦ ម.ស ។

المراجع

បន្ថែមទៀត (1)
الجرح والتعديل لابن أبي حاتم (3/ 578) رجال صحيح مسلم (1/ 211) الاستيعاب في معرفة الأصحاب (2/ 510) الأعلام للزركلي (3/ 43) الإصابة في تمييز الصحابة (2/ 457-460).