Skip to content

جندب بن جنادة بن سفيان بن عبيد الغفاري

الإسم

ជុនទុប កូន ជូនាហ្ទះ កូន សាហ្វយ៉ាន កូន អ៊ូពែត អាល់ហ្គីហ្វារី

اسم الشهرة

អាពូហ្សើរ អាល់ហ្គីហ្វារី (សូមអល់ឡោះប្រទានការពេញចិត្តដល់លោក)

نبذة مختصرة

អាពូហ្សើរ អាល់ហ្គីហ្វារី ជុនទុប កូន ជូនាហ្ទះ ជាឈ្មោះទូទៅដែលគេបានស្គាល់លោក លោកជាសហាហ្ពាត់ដ៏ឧត្តុង្គឧត្តមម្នាក់។ លោកនៅក្នុងចំណោមអ្នកដែលបានចូលកាន់អ៊ីស្លាមមុនគេ ដោយខ្លះនិយាយថាលោកជាអ្នកទីបួនក្នុងចំណោមបួននាក់ ឬទីប្រាំក្នុងចំណោមប្រាំនាក់។ លោកជាអ្នកដំបូងគេដែលបានស្វាគមន៍ព្យាការីមូហាំម៉ាត់(សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក) ដោយការស្វាគមន៍តាមបែបអ៊ីស្លាម។ លោកបានចូលជួបអ្នកព្យាការីមូហាំម៉ាត់នៅទីក្រុងម៉ាក្កះ ហើយបានស្តាប់ពាក្យប្រៀនប្រដៅរបស់ព្យាការី រួចក៏បានចូលទៅកាន់អ៊ីស្លាមនៅនឹងកន្លែងនោះ។ ព្យាការីបានប្រាប់លោកថា៖ «ចូរត្រឡប់ទៅកាន់កុលសម្ព័ន្ធរបស់អ្នក ហើយជូនដំណឹងដល់ពួកគេ (អំពីសាររបស់សាសនាអ៊ីស្លាម) ហើយរង់ចាំបញ្ជារបស់ខ្ញុំ។»។ អាពូ ហ្សើរ ឆ្លើយថា៖ «សូមស្បថនឹងអល់ឡោះដែលជីវិតខ្ញុំស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់ ខ្ញុំនឹងស្រែកប្រកាសជាសាធារណៈនៅក្នុងចំណោមពួកគេ»។ បន្ទាប់មក លោកបានចេញទៅម៉ាស្ជិត (វិហារអ៊ីស្លាម) ហើយស្រែកយ៉ាងខ្លាំងៗថា៖ «ខ្ញុំសូមប្រកាសថា គ្មានម្ចាស់ណាដែលត្រូវគោរពសក្ការៈ លើកលែងតែអល់ឡោះមួយគត់់ ហើយមូហាំម៉ាត់ជាអ្នកបម្រើ និងជាអ្នកនាំសាររបស់ទ្រង់»។ ប្រជាជនបានក្រោកឡើង ហើយវាយលោករហូតធ្វើឱ្យលោកដួល។ ព្យាការី (សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក) តែងតែចាប់ផ្តើមសួរសុខទុក្ខ អាពូ ហ្សើរ នៅពេលលោកមក និងសួររកលោកនៅពេលលោកអវត្តមាន។ លោកបានទទួលមរណភាពនៅឆ្នាំ ៣២ ម.ស។

المراجع

បន្ថែមទៀត (1)
الطبقات الكبرى (4/ 165)، الكنى والأسماء للإمام مسلم (1/ 308)، مشاهير علماء الأمصار (ص: 31)، معرفة الصحابة لأبي نعيم (2/ 557)، الاستيعاب في معرفة الأصحاب (4/ 1652)، أسد الغابة (1/ 343)، تقريب التهذيب (ترجمة 8087)، الأعلام للزركلي (2/140).