Skip to content
839 ហាទីស

សព្វវចនាធិប្បាយហាទីសរបស់ព្យាការី

ត្រងលទ្ធផល

6 នៃ 839 កាត

លុបតម្រង
នាយប់មួយដែលមានភ្លៀងធ្លាក់ និងងងឹតខ្លាំង ពួកយើងបានចេញទៅស្វែងរករ៉ស៊ូលុលឡោះ ﷺ ដើម្បីឲ្យលោក(ធ្វើជាអ៊ីម៉ាំ)ដឹកនាំពួកយើងសឡាត។ គាត់បានបន្តថា៖ ពេលនោះ ខ្ញុំក៏ទៅទាន់លោក។ លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ ក្រោយមក លោកបានមានប្រសាសន៍ថា៖ “ចូរអ្នកសូត្រ” តែខ្ញុំមិនបានសូត្រអ្វីឡើយ។ លោកបានមានប្រសាសន៍ទៀតថា៖ “ចូរអ្នកសូត្រ”។ ពេលនោះ ខ្ញុំក៏សួរថា៖ តើខ្ញុំត្រូវសូត្រអ្វី? លោកបានមានប្រសាសន៍ថា៖ “قُلْ هُوَ اللهُ أَحَدٌ” និង អាល់មូអាវវីហ្សាតាន នៅពេលល្ងាច និងពេលព្រឹកចំនួនបីដង។ វានឹងការពារអ្នកពីគ្រប់អ្វីៗទាំងអស់”។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ី
“ជនណាសូត្រថា៖ بِسْمِ اللهِ الَّذِي لا يَضُرُّ مَعَ اسْمِهِ شَيْءٌ في الأرْضِ وَلا في السَّمَاءِ وَهُوَ السَّمِيعُ العَلِيمُ (ក្នុងនាមអល់ឡោះដែលគ្មានអ្វីអាចបង្កគ្រោះថ្នាក់នឹងនាមរបស់ទ្រង់ឡើយទាំងនៅលើផែនដី និងនៅលើមេឃ។ ហើយទ្រង់មហាឮ មហាដឹងបំផុត) ចំនួនបីដង នោះគេនឹងមិនជួបគ្រោះថ្នាក់ភ្លាមៗឡើយ រហូតដល់ពេលព្រឹក។ ហើយជនណាដែលសូត្រវានៅពេលព្រឹកចំនួនបីដង គេនឹងមិនជួបគ្រោះថ្នាក់ភ្លាមៗឡើយ រហូតដល់ពេលល្ងាច”។ គាត់បាននិយាយថា៖ អាហ្ពាន ពិន អ៊ូស្មាន رضي الله عنه បានកើតជំងឺស្ពឹកដៃជើង។ ខណៈនោះ បុរសម្នាក់ដែលបានឮហាទីស្ហនេះពីគាត់បានសម្លឹងមើលទៅកាន់គាត់ដោយភាពងឿងឆ្ងល់។ ពេលនោះ គាត់ក៏បាននិយាយទៅកាន់បុរសនោះថា៖ ហេតុអ្វីបានជាអ្នកមើលមកខ្ញុំ? សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនបានកុហកបំផ្លើសលើអ៊ូស្មានឡើយ ហើយអ៊ូស្មានក៏មិនបានកុហកបំផ្លើសលើណាពី ﷺ នោះដែរ។ ប៉ុន្តែនៅថ្ងៃដែលខ្ញុំបានជួបរឿងនេះ គឺខ្ញុំបានខឹង ហើយក៏ភ្លេចសូត្រទូអានេះ។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" អ៊ិពនូម៉ាហ្ជះ ហើយនិងអះម៉ាត់
“ចៅហ្វាយនៃពាក្យសុំការអភ័យទោស គឺអ្នកសូត្រថា៖ اللَّهُمَّ أَنْتَ رَبِّي لاَ إِلَهَ إِلَّا أَنْتَ، خَلَقْتَنِي وَأَنَا عَبْدُكَ، وَأَنَا عَلَى عَهْدِكَ وَوَعْدِكَ مَا اسْتَطَعْتُ، أَعُوذُ بِكَ مِنْ شَرِّ مَا صَنَعْتُ، أَبُوءُ لَكَ بِنِعْمَتِكَ عَلَيَّ، وَأَبُوءُ لَكَ بِذَنْبِي فَاغْفِرْ لِي، فَإِنَّهُ لاَ يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ “ឱអល់ឡោះជាម្ចាស់! ទ្រង់ជាម្ចាស់របស់ខ្ញុំ។. គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់។ ទ្រង់បានបង្កើតរូបខ្ញុំ ហើយរូបខ្ញុំជាខ្ញុំបម្រើរបស់ទ្រង់។ រូបខ្ញុំសូមធ្វើតាមកិច្ចសន្យារបស់ទ្រង់ទៅតាមលទ្ធភាពរបស់ខ្ញុំ។ ខ្ញុំសូមពីទ្រង់បញ្ចៀសរូបខ្ញុំពីប្រការដែលខ្ញុំបានធ្វើអាក្រក់។ រូបខ្ញុំទទួលស្គាល់ហើយនូវឧបការគុណរបស់ទ្រង់មកលើរូបខ្ញុំ ហើយរូបខ្ញុំក៏ទទួលស្គាល់ផងដែរនូវបាបកម្មទាំងឡាយរបស់ខ្ញុំ។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង ព្រោះគ្មាននរណាដែលអាចអភ័យទោសចំពោះបាបកម្មទាំងឡាយ ក្រៅពីទ្រង់ឡើយ”។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាហើយដែលពោលពាក្យនេះនៅពេលថ្ងៃដោយជឿប្រាកដក្នុងចិត្តចំពោះពាក្យនេះ ហើយរូបគេបានស្លាប់នៅថ្ងៃនោះមុនពេលល្ងាច នោះរូបគេនឹងស្ថិតក្នុងចំណោមអ្នកឋានសួគ៌។ ចំណែកឯជនណាដែលពោលពាក្យនេះនៅពេលយប់ដោយជឿប្រាកដក្នុងចិត្តចំពោះពាក្យនេះ ហើយរូបគេបានស្លាប់មុនពេលព្រឹក នោះរូបគេនឹងស្ថិតក្នុងចំណោមអ្នកឋានសួគ៌”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី
ពិតណាស់ លោកតែងសូត្រនៅពេលព្រឹកថា៖ اللهُمَّ بِكَ أَصْبَحْنَا، وَبِكَ أَمْسَيْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ النُّشُورُ (ឱអល់ឡោះជាម្ចាស់! ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលព្រឹកនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលល្ងាចនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំបានរស់ ដោយសារទ្រង់ហើយដែលយើងខ្ញុំនឹងស្លាប់ និងទៅកាន់ទ្រង់ហើយដែលយើងខ្ញុំត្រូវរស់ឡើងវិញ)។ ហើយនៅពេលល្ងាច លោកសូត្រថា៖ بِكَ أَمْسَيْنَا، وَبِكَ أَصْبَحْنَا، وَبِكَ نَحْيَا، وَبِكَ نَمُوتُ، وَإِلَيْكَ النُّشُورُ (ដោយសារទ្រង់ហើយដែលយើងខ្ញុំមកដល់ពេលល្ងាចនេះ ដោយសារទ្រង់ហើយដែលយើងខ្ញុំបានរស់រាន ដោយសារទ្រង់ហើយដែលយើងខ្ញុំនឹងស្លាប់ និងទៅកាន់ទ្រង់ហើយដែលយើងខ្ញុំត្រូវរស់ឡើងវិញ)។ ហើយពេលខ្លះទៀត លោកសូត្រថា៖ “وَإِلَيْكَ الْمَصِيرُ” (និងទៅកាន់ទ្រង់ហើយដែលជាកន្លែងវិលត្រឡប់)”។
ហាទីស្ហហាសាន់ រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី និងអាន់ណាសាអ៊ីនៅក្នុងសៀវភៅ"អាល់គុបរ៉" ហើយនិងអ៊ិពនូម៉ាហ្ជះ
ពិតណាស់ នាព្រឹកព្រលឹមមួយ ណាពី ﷺ លោកបានចេញពីផ្ទះរបស់នាង បន្ទាប់ពីលោកសឡាតស៊ូពុសរួច ខណៈដែលនាងនៅកន្លែងសឡាតរបស់នាង។ ក្រោយមក លោកបានត្រឡប់មកវិញនៅពេលថ្ងៃក្ដៅបន្ដិច ខណៈដែលនាងកំពុងអង្គុយដដែល។ ពេលនោះ លោកបានសួរថា៖ “តើអ្នកស្ថិតនៅក្នុងស្ថានភាពដែលខ្ញុំចាកចេញពីអ្នកទៅរហូតមែនទេ”? នាងបានឆ្លើយថា៖ ចាស៎។ ណាពី ﷺ ក៏បានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ បន្ទាប់ពីខ្ញុំចេញទៅ ខ្ញុំបានសូត្រនូវពាក្យពេចន៍បួនឃ្លាចំនួនបីដង។ ប្រសិនគេថ្លឹងពាក្យពេចន៍ទាំងនោះនឹងអ្វីដែលអ្នកបានសូត្រវាតាំងពីព្រឹកមក ប្រាកដជាវាមានទម្ងន់ធ្ងន់ជាងមិនខាន។ ពាក្យទាំងនោះគឺ سُبْحَانَ الله وَبِحَمْدِهِ عَدَدَ خَلْقِهِ ، وَرِضَا نَفْسِهِ ، وَزِنَةَ عَرْشِهِ ، وَمِدَادَ كَلِمَاتِهِ (អល់ឡោះជាម្ចាស់ដ៏មហាបរិសុទ្ធ។ រាល់ការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់ក្នុងចំនួនស្មើនឹងអ្វីៗដែលទ្រង់បានបង្កើត អ្វីដែលទ្រង់ពេញចិត្ដ ទម្ងន់ស្មើនឹងអារ៉ស្ហ(បល្ល័ង្ក)របស់ទ្រង់ និងទឹកប៉ាកកាកត់ត្រាបន្ទូលរបស់ទ្រង់)។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“បុគ្គលណាសូត្រពីរអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះនៅក្នុងពេលយប់ គឺវាគ្រប់គ្រាន់ហើយសម្រាប់រូបគេ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម