“អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅកាន់បុរសដែលរួមមេត្រីជាមួយបុរស ឬរួមមេត្រីជាមួយនឹងស្ត្រីតាមទ្វារក្រោយឡើយ”។
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅកាន់បុរសដែលរួមមេត្រីជាមួយបុរស ឬរួមមេត្រីជាមួយនឹងស្ត្រីតាមទ្វារក្រោយឡើយ”។
«لَا يَنْظُرُ اللهُ إِلَى رَجُلٍ أَتَى رَجُلًا أَوِ امْرَأَةً فِي دُبُرٍ».
ណាពី ﷺ លោកបានបញ្ជាក់ប្រាប់ដោយព្រមានយ៉ាងធ្ងន់ធ្ងរថា អល់ឡោះជាម្ចាស់ទ្រង់មិនមើលដោយក្តីមេត្តាករុណាឡើយចំពោះបុរសដែលរួមមេត្រីជាមួយនឹងបុរសដូចគ្នាតាមទ្វារក្រោយ ឬក៏បុរសរួមមេត្រីជាមួយស្ត្រីតាមទ្វារក្រោយ ហើយការធ្វើដូច្នោះ គឺជាបាបកម្មធំមួយក្នុងចំណោមបាបកម្មធំទាំងឡាយ។
ការរួមមេត្រីជាមួយនឹងបុរសដូចគ្នា(លីវ៉ត)ស្ថិតក្នុងចំណោមបាបកម្មធំ។
ការរួមមេត្រីជាមួយភរិយាតាមទ្វារក្រោយ(រន្ធគូទ)ស្ថិតក្នុងចំណោមបាបកម្មធំ។
“អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅកាន់” ពោលគឺ មិនមើលទៅកាន់ដោយក្តីមេត្តាករុណា និងក្តីអាណិតអាសូរ ពុំមែនសំដៅលើការមើលជាទូទៅនោះទេ ព្រោះអល់ឡោះជាម្ចាស់គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយក៏គ្មានអ្វីអាចគេចផុតពីការមើលឃើញរបស់ទ្រង់បានដែរ។
ទង្វើទាំងនេះ គឺជាទង្វើដ៏អាក្រក់បំផុត និងគ្រោះថ្នាក់បំផុតចំពោះមនុស្សជាតិ ដោយសារវាផ្ទុយពីធម្មជាតិរបស់មនុស្សដ៏បរិសុទ្ធ បណ្តាលឲ្យពូជពង្សថយចុះ បំផ្លាញជីវិតគ្រួសារ បណ្តុះនូវភាពសត្រូវនិងការស្អប់ខ្ពើមគ្នា ហើយធ្លាក់ទៅក្នុងកន្លែងដ៏គួរឲ្យខ្ពើមរអើម។
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (2/ 457) (1165).
អាសស៊ូណាន់ អាល់គុបរ៉ របស់អ៊ីម៉ាំ អាន់ណាសាអ៊ី (8/ 197) (8952).
បន្ថែមទៀត (6)
توضِيحُ الأحكَامِ مِن بُلوُغ المَرَام.
للبسام (5/ 347).
فتح ذي الجلال والإكرام بشرح بلوغ المرام.
لابن عثيمين (4/ 536).
تحفة الأحوذي بشرح جامع الترمذي.
للمباركفوري (4/ 276).