“ចោរដែលអាក្រក់បំផុត គឺចោរដែលលួចសឡាតរបស់ខ្លួន”។ គាត់បានសួរថា៖ តើគេលួចសឡាតរបស់គេយ៉ាងដូចម្តេច? លោកបានឆ្លើយថា៖ “គឺគេមិនបំពេញនូវការរូកុ និងស៊ូជោតបានពេញលក្ខណៈ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ចោរដែលអាក្រក់បំផុត គឺចោរដែលលួចសឡាតរបស់ខ្លួន”។ គាត់បានសួរថា៖ តើគេលួចសឡាតរបស់គេយ៉ាងដូចម្តេច? លោកបានឆ្លើយថា៖ “គឺគេមិនបំពេញនូវការរូកុ និងស៊ូជោតបានពេញលក្ខណៈ”។
«أَسْوَأُ النَّاسِ سَرَقَةً الَّذِي يَسْرِقُ صَلَاتَهُ» قَالَ: وَكَيْفَ يَسْرِقُ صَلَاتَهُ؟ قال: «لَا يُتِمُّ رُكُوعَهَا، وَلَا سُجُودَهَا».
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ចោរដែលអាក្រក់បំផុត គឺចោរដែលលួចសឡាតរបស់ខ្លួន។ នោះក៏ព្រោះតែចោរដែលលួចទ្រព្យសម្បត្តិអ្នកដទៃ ជួនកាលគេអាចទទួលបានផលប្រយោជន៍ពីវានៅក្នុងលោកិយ ខុសពីចោរដែលលួចសឡាត គឺរូបគេលួចសិទ្ធិខ្លួនឯងពីផលបុណ្យ។ ពួកគេបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើគេលួចយកសឡាតរបស់ខ្លួនយ៉ាងដូចម្តេច? លោកបានឆ្លើយថា៖ គឺគេមិនបំពេញនូវការរូកុ និងស៊ូជោតបានពេញលក្ខណៈ ដោយរូបគេរូកុ និងស៊ូជោតដោយប្រញាប់ប្រញាល់ មិនបានបំពេញវាឲ្យបានពេញលក្ខណៈឡើយ។
សារៈសំខាន់នៃការសឡាតឲ្យបានល្អ និងប្រតិបត្តិគ្រប់រូកុនរបស់វាប្រកបដោយភាពនឹងនរ និងស្មឹងស្មាធ(ឃូស្ហុ)។
ពណ៌នាលក្ខណៈអ្នកដែលរូកុ និងស៊ូជោតមិនបានពេញលក្ខណៈថាជាចោរ ដើម្បីទប់ស្កាត់ និងរំឭកដល់ការហាមឃាត់អំពីការធ្វើបែបនេះ។
ចាំបាច់ត្រូវរូកុ និងស៊ូជោតឲ្យបានពេញលក្ខណៈ ហើយនឹងនៅពេលដែលត្រូវក្រោកឈរត្រង់នៅក្នុងសឡាត។
សហេស អ៊ិពនូហ៊ិបហ្ពាន (5/ 209) (1888).
បន្ថែមទៀត (4)
الشّافي في شرح مسند الشّافعي (1/613).
الكاشف عن حقائق السنن (3/1020).
التنوير (2/373).
نيل الأوطار (2/ 311).