ណាពី ﷺ លោកមិនធ្លាប់រក្សាសឡាតស៊ូណិតណាមួយខ្លាំងជាងពីររ៉ក្អាត់នៃសឡាតស៊ូណិតហ្វាជើរឡើយ។
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖
ណាពី ﷺ លោកមិនធ្លាប់រក្សាសឡាតស៊ូណិតណាមួយខ្លាំងជាងពីររ៉ក្អាត់នៃសឡាតស៊ូណិតហ្វាជើរឡើយ។
لَمْ يَكُنِ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَلَى شَيْءٍ مِنَ النَّوَافِلِ أَشَدَّ مِنْهُ تَعَاهُدًا عَلَى رَكْعَتَيِ الفَجْرِ.
អ៊ុមមុលមុមីនីន អាអ៊ីស្ហះ رضي الله عنها បានប្រាប់ថា គ្មានសឡាតស៊ូណិតណាមួយដែលណាពី ﷺ លោកយកចិត្តទុកដាក់ និងថែរក្សាវាខ្ជាប់ខ្ជួនខ្លាំងជាងពីររ៉ក្អាត់មុនសឡាតស៊ូពុសឡើយ។
សឡាតស៊ូណិត គឺជាសឡាតទាំងឡាយក្រៅពីសឡាតហ្វើរទូ(សឡាតដែលជាកាតព្វកិច្ច) ហើយអត្ថន័យក្នុងហាទីស្ហនេះ គឺសំដៅលើសឡាតស៊ូណិតរ៉វ៉ាតិបដែលជាសឡាតស៊ូណិតអមហ្វើរទូ។
សឡាតស៊ូណិតរ៉វ៉ាតិបមាន៖ ពីររ៉ក្អាត់មុនសឡាតស៊ូពុស បួនរ៉ក្អាត់មុនសឡាតហ្ស៊ូហោរ ពីររ៉ក្អាត់បន្ទាប់ពីសឡាតហ្ស៊ូហោរ ពីររ៉ក្អាត់បន្ទាប់ពីសឡាតម៉ាហ្គ្រឹប និងពីររ៉ក្អាត់បន្ទាប់ពីសឡាតអ៊ីស្ហា។
សឡាតរ៉វ៉ាតិបពីររ៉ក្អាត់មុនសឡាតស៊ូពុស គឺគេសឡាតទាំងក្នុងពេលមិនធ្វើដំណើរ និងទាំងក្នុងពេលធ្វើដំណើរ ខុសពីសឡាតរ៉វ៉ាតិបនៃសឡាតហ្ស៊ូហោរ ម៉ាហ្គ្រឹប និងអ៊ីស្ហា គឺគេសឡាតតែក្នុងពេលមិនធ្វើដំណើរប៉ុណ្ណោះ។
សង្កត់ធ្ងន់ចំពោះពីររ៉ក្អាត់មុនសឡាតស៊ូពុស។ ហេតុនេះ គេមិនគប្បីធ្វេសប្រហែសឡើយ។
សហេស អាល់ពូខរី (2/ 57) (1169).
សហេស មូស្លីម (1/ 501) (724).
បន្ថែមទៀត (4)
تيسير العلام شرح عمدة الأحكام.
لعبد الله البسام (ص113).
تنبيه الأفهام شرح عمدة الأحكام.
لابن عثيمين (1/ 144).