Skip to content

“ជនណាដែលបោះបង់បីជុមអាត់ដោយធ្វេសប្រហែស អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ជននោះ”។

អំពី អាពូអាល់ហ្ជាក់ទ៍ អាត់ហ្ទាំរី رضي الله عنه គាត់មានមិត្តភក្តិម្នាក់បានរៀបរាប់ថា ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

“ជនណាដែលបោះបង់បីជុមអាត់ដោយធ្វេសប្រហែស អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ជននោះ”។

«مَنْ تَرَكَ ثَلَاثَ جُمَعٍ تَهَاوُنًا بِهَا طَبَعَ اللَّهُ عَلَى قَلْبِهِ».

រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានព្រមានចំពោះជនដែលបោះបង់សឡាតជុមអាត់ចំនួនបីដងដោយខ្ជិលច្រអូស និងព្រងើយកន្តើយដោយគ្មានមូលហេតុស្របច្បាប់ថា អល់ឡោះជាម្ចាស់នឹងបោះត្រា និងដាក់គម្របលើដួងចិត្តរបស់ជននោះតាមរយៈការរារាំងមិនឲ្យប្រការល្អចូលទៅដល់ដួងចិត្តនោះឡើយ។

មេរៀនដែលទាញបានពីហាទីស្ហ

អ៊ិពនូអាល់មុនហ្សៀរ បានពាំនាំនូវការឯកភាពគ្នាមកថា ជាការពិតណាស់ សឡាតជុមអាត់ គឺជាកាតព្វកិច្ចលើជនមូស្លីមគ្រប់រូប។

ទណ្ឌកម្មចំពោះជនដែលបោះបង់សឡាតជុមអាត់ដោយភាពខ្ជិលច្រអូស ដោយអល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតទៅលើដួងចិត្តរបស់ជននោះ។

ចំពោះអ្នកដែលបោះបង់សឡាតជុមអាត់ដោយមានមូលហេតុស្របច្បាប់ គឺមិនចូលក្នុងការព្រមាននេះទេ។

អាសស្ហាវកានី បាននិយាយថា៖ ប្រសាសន៍របស់រ៉ស៊ូលុលឡោះ “បីជុមអាត់” អាចមានអត្ថន័យចង់សំដៅលើការបោះបង់សឡាតជុមអាត់ជាទូទៅ ទោះបីជាបោះបង់ជុមអាត់នោះជាបន្តបបន្ទាប់គ្នា ឬដាច់ៗពីគ្នា សូម្បីតែបោះបង់សឡាតជុមអាត់ក្នុងមួយឆ្នាំមួយដងជារៀងរាល់ឆ្នាំក៏ដោយ ក៏អល់ឡោះជាម្ចាស់នឹងបោះត្រាភ្ជិតលើដួងចិត្តជននោះក្រោយពីការបោះបង់ជាលើកទីបី។ នេះបើផ្អែកលើផ្នែកខាងក្រៅនៃហាទីស្ហ។ ហើយក៏អាចមានន័យសំដៅលើការបោះបង់សឡាតជុមអាត់បីដងបន្តបន្ទាប់គ្នាផងដែរ។

ឯកសារយោង

ស៊ូណាន់ អាពូទើវូទ (2/ 284) (1052).

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (1/ 630) (500).

ស៊ូណាន់ អាន់ណាសាអ៊ី (3/ 88) (1369).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (2/ 213) (1125).

មុសណាត់អះម៉ាត់ (24/ 255) (15498).

បន្ថែមទៀត (2)

النهاية في غريب الحديث والأثر (557).

شرح سنن أبي داود للعباد (134/ 3).