“អ្វីក៏ដោយដែលបរិមាណច្រើនរបស់វាធ្វើឲ្យស្រវឹង នោះបរិមាណតិចតួចរបស់វា គឺត្រូវបានហាមឃាត់”។
អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“អ្វីក៏ដោយដែលបរិមាណច្រើនរបស់វាធ្វើឲ្យស្រវឹង នោះបរិមាណតិចតួចរបស់វា គឺត្រូវបានហាមឃាត់”។
«مَا أَسْكَرَ كَثِيرُهُ فَقَلِيلُهُ حَرَامٌ».
ណាពី ﷺ លោកបានបញ្ជាក់ថា ភេសជ្ជៈ ឬក៏ចំណីអាហារណាដែលធ្វើឲ្យសតិបញ្ញាបាត់បង់នៅពេលដែលគេទទួលទានច្រើនអំពីវានោះ សូម្បីការទទួលទានត្រឹមបរិមាណតិចតួចអំពីវាក៏ដោយ ក៏ត្រូវបានហាមឃាត់ដែរ ទោះបីជាវាមិនធ្វើឲ្យសតិបញ្ញាបាត់បង់ក៏ដោយ។
ច្បាប់បញ្ញត្តិឥស្លាមថែរក្សាចំពោះសតិបញ្ញារបស់មនុស្ស។
ភាពត្រឹមត្រូវនៃឃ្លា “ទប់ស្កាត់ហានិភ័យ”។ នោះគឺតាមរយៈការបិទនូវរាល់ប្រការទាំងឡាយដែលនាំទៅកាន់ប្រការអាក្រក់។
ហាមឃាត់ចំពោះគ្រឿងស្រវឹង ទោះបីត្រឹមបរិមាណតិចតួចក៏ដោយ ព្រោះវាជាមធ្យោបាយនាំទៅកាន់ភាពស្រវឹង។
ប្រសិនបើវាមិនធ្វើឲ្យស្រវឹង មិនថាបរិមាណតិច ឬច្រើន នោះវាមិនមែនជាប្រការដែលត្រូវបានហាមឃាត់ឡើយ។
ស៊ូណាន់ អាពូទើវូទ (5/ 523) (3681).
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (3/ 442) (1865).
ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (4/ 475) (3393).
មុសណាត់អះម៉ាត់ (23/ 51) (14703).
បន្ថែមទៀត (3)
فتح ذي الجلال والإكرام بشرح بلوغ المرام (5/ 418).
شرح سنن أبي داود للعباد (417/ 9).
النهاية في غريب الحديث والأثر (437).