ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានឃើញបុរសម្នាក់សឡាតតែម្នាក់ឯងនៅពីក្រោយជួរ។ ពេលនោះ លោកក៏បានប្រើបុរសនោះឱ្យសឡាតម្តងទៀត។
អំពី វ៉ាពីសោះ رضي الله عنه
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានឃើញបុរសម្នាក់សឡាតតែម្នាក់ឯងនៅពីក្រោយជួរ។ ពេលនោះ លោកក៏បានប្រើបុរសនោះឱ្យសឡាតម្តងទៀត។
أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ رَأَى رَجُلًا صَلَّى وَحْدَهُ خَلْفَ الصَّفِّ، فَأَمَرَهُ أَنْ يُعِيدَ صَلَاتَهُ.
ណាពី ﷺ លោកបានឃើញបុរសម្នាក់សឡាតតែម្នាក់ឯងនៅពីក្រោយជួរ។ ពេលនោះ លោកក៏បានបញ្ជាឱ្យបុរសនោះសឡាតម្តងទៀត ព្រោះការសឡាតបែបនេះ គឺមិនត្រឹមត្រូវឡើយ។
ជំរុញឲ្យរួសរាន់ក្នុងការទៅការសឡាតរួមគ្នា(ជើម៉ាអះ) ហើយមិនត្រូវសឡាតនៅពីក្រោយជួរតែម្នាក់ឯងឡើយ ដើម្បីកុំឱ្យសឡាតនោះមិនត្រឹមត្រូវ។
អ៊ិពនូហាជើរ បាននិយាយថា៖ ជនណាដែលចាប់ផ្តើមសឡាតនៅពីក្រោយជួរតែម្នាក់ឯង ក្រោយមក គេបានចូលជួរមុនពេលក្រោកពីរូកុ គឺមិនត្រូវឲ្យគេសឡាតឡើងវិញឡើយ ដូចដែលមានបញ្ជាក់ក្នុងហាទីស្ហរបស់ អាពូពឹករ៉ោះ។ តែបើមិនដូច្នោះទេ គឺគេត្រូវសឡាតឡើងវិញ ដូចដែលមានបញ្ជាក់ក្នុងហាទីស្ហរបស់ វ៉ាពីសោះ។
ស៊ូណាន់ អាពូទើវូទ (2/ 18) (682).
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (1/ 268) (230).
ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (2/ 137) (1004).
មុសណាត់អះម៉ាត់ (29/ 524) (18000).
បន្ថែមទៀត (6)
سبل السلام شرح بلوغ المرام.
لمحمد الصنعاني (1/ 378).
توضيح الأحكام مِن بلوغ المرام.
لعبد الله البسام (2/ 509).
فتح ذي الجلال والإكرام شرح بلوغ المرام.
لابن عثيمين (2/ 288).