Skip to content

រ៉ស៊ូលុលឡោះ ﷺ នៅពេលដែលលោកងើបខ្នងរបស់លោកពីរូកុវិញ លោកសូត្រថា៖ «سَمِعَ اللهُ لِمَنْ حَمِدَهُ

អំពី អាពូអាវហ្វា رضي الله عنه បាននិយាយថា៖

រ៉ស៊ូលុលឡោះ ﷺ នៅពេលដែលលោកងើបខ្នងរបស់លោកពីរូកុវិញ លោកសូត្រថា៖ «سَمِعَ اللهُ لِمَنْ حَمِدَهُ، اللَّهُمَّ رَبَّنَا لَكَ الْحَمْدُ، مِلْءَ السَّمَاوَاتِ وَمِلْءَ الْأَرْضِ وَمِلْءَ مَا شِئْتَ مِنْ شَيْءٍ بَعْدُ»

كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِذَا رَفَعَ ظَهْرَهُ مِنَ الرُّكُوعِ قَالَ: «سَمِعَ اللهُ لِمَنْ حَمِدَهُ، اللَّهُمَّ رَبَّنَا لَكَ الْحَمْدُ، مِلْءَ السَّمَاوَاتِ وَمِلْءَ الْأَرْضِ وَمِلْءَ مَا شِئْتَ مِنْ شَيْءٍ بَعْدُ».

រាយការណ៍ដោយ មូស្លីម
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ នៅពេលដែលលោកងើបខ្នងរបស់លោកពីរូកុវិញក្នុងសឡាត លោកសូត្រថា៖ “سَمِعَ اللهُ لِمَنْ حَمِدَهُ” (ពោលគឺ ជនណាដែលថ្លែងសរសើរអល់ឡោះជាម្ចាស់ នោះទ្រង់នឹងឆ្លើយតបចំពោះជននោះ ទទួលយកការថ្លែងសរសើររបស់គេ និងផ្តល់ផលបុណ្យដល់គេ)។ បន្ទាប់មក លោកថ្លែងសរសើរដល់អល់ឡោះជាម្ចាស់ដោយប្រសាសន៍របស់លោកថា៖ “اللَّهُمَّ رَبَّنَا لَكَ الْحَمْدُ، مِلْءَ السَّمَاوَاتِ وَمِلْءَ الْأَرْضِ وَمِلْءَ مَا شِئْتَ مِنْ شَيْءٍ بَعْدُ” (ពោលគឺជាការសរសើរដែលពេញផ្ទៃមេឃ និងផែនដី និងរវាងវាទាំងពីរ ហើយពេញនូវអ្វីគ្រប់យ៉ាងដែលអល់ឡោះប្រាថ្នា)។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

បញ្ជាក់ពីអ្វីដែលគប្បីលើអ្នកសឡាតពោលវានៅពេលងើបក្បាលពីរូកុ។

បង្គាប់ប្រើឲ្យមានលំនឹងបន្ទាប់ពីងើបក្បាលពីរូកុ ព្រោះគេមិនអាចសូត្រហ្ស៊ីកៀរទាំងនេះបានទេ លើកលែងតែគេបានឈរត្រង់ និងមានលំនឹង។

ហ្ស៊ីកៀរនេះត្រូវបានគេបង្គាប់ប្រើឲ្យសូត្រគ្រប់សឡាតទាំងអស់ មិនថាសឡាតដែលជាកាតព្វកិច្ច ឬមិនមែនជាកាតព្វកិច្ចនោះឡើយ។

ឯកសារយោង

សហេស មូស្លីម (1/ 346) (476).

បន្ថែមទៀត (1)

البحر المحيط الثجاج في شرح صحيح الإمام مسلم بن الحجاج (11/ 114).