عربي - Arabic English Qafár af - Afar Afrikaans - Afrikanns Akan Shqip - Albanian አማርኛ - Amharic Հայերեն - Armenian অসমীয়া - Assamese Azərbaycanca - Azerbaijani Bamanankan - Bambara Bassa Bemba বাংলা - Bengali Bosanski - Bosnian Български - Bulgarian မြန်မာဘာသာ - Burmese Bisaya - Cebuano Cham Нохчий - Chechen chiCheŵa - Chewa 中文 - Chinese Адыгэбзэ - Circassian Hrvatski - Croatian Česky - Czech Dagbani Dansk - Danish فارسی دری - Dari Dendi ދިވެހި ބަސް - Dhivehi Nederlands - Dutch إستوني - Estonian Suomi - Finnish Français - French Fulfulde - Fula ქართული - Georgian Deutsch - German Ελληνικά - Greek ગુજરાતી - Gujrati Kreyòl ayisyen - Haitian Creole Hausa हिन्दी - Hindi Magyar - Hungarian Igbo Indonesia - Indonesian Italiano - Italian 日本語 - Japanese Jóola - Jola ಕನ್ನಡ - Kannada Қазақша - Kazakh ភាសាខ្មែរ - Khmer Kikuyu Ikinyarwanda - Kinyarwanda Ikirundi - Kirundi 한국어 - Korean كوردی سۆرانی - kurdish كوردي kurmancî - Kurmanji Kyrgyz ລາວ - Lao latviešu - Latvian Lingala lietuvių - Lithuanian Luganda Македонски - Macedonian Maguindanaon Malagasy - Malagasy Bahasa Melayu - Malay മലയാളം - Malayalam Mandinka मराठी - Marathi Mõõré - Moore नेपाली - Nepali أنكو - NKo Norwegian ଓଡ଼ିଆ - Odia oromoo - Oromo پښتو - Pashto فارسی - Persian Polski - Polish Portuguese ਪੰਜਾਬੀ - Punjabi Română - Romanian Русский - Russian Српски - Serbian Shona සිංහල - Sinhala Slovenščina - Slovenian Soomaaliga - Somali Soninke Sesotho - Sotho Español - Spanish Kiswahili - Swahili Svenska - Swedish Tagalog Тоҷикӣ - Tajik தமிழ் - Tamil తెలుగు - Telugu ไทย - Thai ትግረኛ - Tigrinya Türkçe - Turkish Ukrainian اردو - Urdu ئۇيغۇرچە - Uyghur Ўзбек - Uzbek Việt Nam - Vietnamese Wolof Yao Yorùbá - Yoruba Zarma زولو - Zulu
839 ហាទីស
សព្វវចនាធិប្បាយហាទីសរបស់ព្យាការី
ប្រភេទ
កម្រិតហាទីស
រាយការណ៍ក្នុង
អ្នករាយការណ៍
បង្ហាញអ្នករាយការណ៍ទាំងអស់ (11)
កាលណារ៉ស៊ូលុលឡោះ ﷺ លោកតឹកពៀរចាប់ផ្តើមសឡាត លោកនៅស្ងៀមបន្តិចមុននឹងសូត្រ(អាល់ហ្វាទីហះ)។ ពេលនោះ ខ្ញុំក៏បានសួរថា៖ ឱរ៉ស៊ូលុលឡោះ! សូមឪពុកម្តាយខ្ញុំជាថ្លៃលោះរបស់លោក! តើលោកសូត្រអ្វីក្នុងពេលលោកនៅស្ងៀមរវាងតឹកពៀរ និងការសូត្រ(អាល់ហ្វាទីហះ)នោះ? លោកបានឆ្លើយថា៖ “គឺខ្ញុំសូត្រថា៖
اللهُمَّ بَاعِدْ بَيْنِي وَبَيْنَ خَطَايَايَ كَمَا بَاعَدْتَ بَيْنَ الْمَشْرِقِ وَالْمَغْرِبِ، اللهُمَّ نَقِّنِي مِنْ خَطَايَايَ كَمَا يُنَقَّى الثَّوْبُ الْأَبْيَضُ مِنَ الدَّنَسِ، اللهُمَّ اغْسِلْنِي مِنْ خَطَايَايَ بِالثَّلْجِ وَالْمَاءِ وَالْبَرَدِ
(ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាធ្វើឱ្យមានគម្លាតឃ្លាតឆ្ងាយរវាងរូបខ្ញុំ និងអំពើបាបរបស់ខ្ញុំ ដូចដែលទ្រង់បានធ្វើឱ្យមានគម្លាតឃ្លាតឆ្ងាយរវាងទិសខាងកើត និងទិសខាងលិចផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសម្អាតរូបខ្ញុំពីអំពើបាបទាំងឡាយរបស់ខ្ញុំ ដូចដែលគេសម្អាតសម្លៀកបំពាក់ពណ៌សពីភាពកខ្វក់ផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាលាងសម្អាតរូបខ្ញុំពីអំពើបាបរបស់ខ្ញុំដោយទឹកកក ទឹក និងព្រិលផងចុះ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម
រ៉ស៊ូលុលឡោះ ﷺ នៅពេលដែលលោកសឡាតចប់ លោកតែងសុំការអភ័យទោសពីអល់ឡោះចំនួន៣ដង។ បន្ទាប់មក លោកសូត្រថា៖
" اللَّهُمَّ أنْتَ السَّلاَمُ ، وَمِنْكَ السَّلاَمُ ، تَبَارَكْتَ يَا ذَا الجَلاَلِ وَالإكْرَامِ "
(ឱអល់ឡោះជាម្ចាស់! ទ្រង់គឺជាអ្នកផ្ដល់នូវសន្តិភាព ហើយសន្តិភាព គឺមកអំពីទ្រង់។ ទ្រង់គឺជាអ្នកថ្កុំថ្កើងបំផុត ឱម្ចាស់ដ៏មហាខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តមបំផុត)។ អាល់វ៉ាលីទ បាននិយាយថា៖ ពេលនោះ ខ្ញុំបានសួរទៅកាន់ អាវហ្សាអ៊ី ថា៖ តើសុំការអភ័យទោសពីអល់ឡោះត្រូវសូត្រយ៉ាងដូចមេ្ដច? គាត់បានឆ្លើយថា៖ គឺអ្នកសូត្រថា៖ “أسْتَغْفِرُ الله أسْتَغْفِرُ الله” (ខ្ញុំសុំការអភ័យទោសពីអល់ឡោះ ខ្ញុំសុំការអភ័យទោសពីអល់ឡោះ)។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
“ជនណាសូត្រអាយ៉ាត់កួរស៊ីយ៍រៀងរាល់ពេលក្រោយពីសឡាតដែលជាកាតព្វកិច្ចរួច គ្មានអ្វីដែលរារាំងរូបគេពីការចូលឋានសួគ៌ឡើយ លើកលែងតែការស្លាប់ប៉ុណ្ណោះ”។
ហាទីស្ហសហេស រាយការណ៍ដោយ អាន់ណាសាអ៊ី នៅក្នុងសៀវភៅ"អាល់គុបរ៉"
រ៉ស៊ូលុលឡោះ ﷺ នៅពេលដែលលោកងើបខ្នងរបស់លោកពីរូកុវិញ លោកសូត្រថា៖
«سَمِعَ اللهُ لِمَنْ حَمِدَهُ، اللَّهُمَّ رَبَّنَا لَكَ الْحَمْدُ، مِلْءَ السَّمَاوَاتِ وَمِلْءَ الْأَرْضِ وَمِلْءَ مَا شِئْتَ مِنْ شَيْءٍ بَعْدُ»
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
៖ “បុគ្គលណាសូត្រថា៖ سُبْحَان اللهِ (អល់ឡោះដ៏មហាបរិសុទ្ធ) ក្រោយពេលសឡាតរួចចំនួន៣៣ដង, សូត្រថា៖ الحَمْدُ للهِ (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ចំនួន៣៣ដង, សូត្រថា៖ اللهُ أكْبَرُ (អល់ឡោះជាម្ចាស់ដ៏មហាធំធេង)ចំនួន៣៣ដង និងសូត្របង្គ្រប់១០០ដោយ៖
"لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ المُلْكُ وَلَهُ الحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ"
(គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មរបស់គាត់ច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
អ៊ិពនូ អាស្សហ្ស៊ូពៃរ តែងតែសូត្រនៅចុងបញ្ចប់នៃសឡាត ក្រោយពេលឲ្យសាឡាមរួចថា៖
لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ، لَهُ المُلْكُ وَلَهُ الحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ. لا حَوْلَ وَلا قُوَّةَ إِلا بِاللهِ، لا إلهَ إِلا اللهُ، وَلا نَعْبُدُ إِلا إيَّاهُ، لَهُ النِّعْمَةُ وَلَهُ الفَضْلُ وَلَهُ الثَّنَاءُ الحَسَنُ، لا إلهَ إِلا اللهُ مُخْلِصِينَ لَهُ الدِّينَ وَلَوْ كَرِهَ الكَافِرُونَ
(គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះតែមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។ គ្មានទេអានុភាព និងឥទ្ធិពល គឺមានតែពីទ្រង់។ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ ពួកយើងមិនគោរពសក្ការៈទៅចំពោះអ្នកណាក្រៅពីទ្រង់ឡើយ។ ទ្រង់គឺជាអ្នកសប្បុរស ជាអ្នកសណ្ដោសប្រណី និងជាអ្នកដែលត្រូវគេកោតសរសើរយ៉ាងប្រពៃ។ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ ពួកយើងស្មោះត្រង់ចំពោះសាសនាទៅចំពោះទ្រង់ ទោះជាពួកគ្មានជំនឿមិនពេញចិត្ដក៏ដោយ)។ ហើយគាត់បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ តែងសូត្រវារៀងរាល់ពេលបន្ទាប់ពីសឡាតរួច។
ហាទីស្ហសហេស រាយការណ៍ដោយ មូស្លីម
ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានចាប់ដៃរបស់គាត់ ហើយបានមានប្រសាសន៍ថា៖ “ឱមូអាស! សូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជាស្រលាញ់អ្នក”។ លោកបានមានប្រសាសន៍បន្តថា៖ “ឱមូអាស! ខ្ញុំសូមផ្ដាំផ្ញើអ្នកសូមកុំបោះបង់ការសូត្រនៅចុងបញ្ចប់នៃសឡាត(មុនឲ្យសាឡាម)ថា៖
" اللَّهُمَّ أعِنِّي عَلَى ذِكْرِكَ ، وَشُكْرِكَ ، وَحُسْنِ عِبَادَتِكَ"
(ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាជួយខ្ញុំក្នុងការរលឹកទៅចំពោះទ្រង់ ថ្លែងអំណរគុណចំពោះទ្រង់ និងធ្វើការគោពសក្ការៈឲ្យបានល្អទៅចំពោះទ្រង់ផងចុះ)។
ហាទីស្ហសហេស រាយការណ៍ដោយ អាពូហ្ទាវូទ អាន់ណាសាអ៊ី និងអះម៉ាត់
ក្រោយពេលដែលគេបានបញ្ចុះ៖
{إِذَا جَاءَ نَصْرُ اللَّهِ وَالفَتْحُ} [النصر: 1]
(នៅពេលដែលជំនួយរបស់អល់ឡោះ និងជ័យជម្នះបានមកដល់) រាល់ពេលដែលណាពី ﷺ សឡាត លោកតែងសូត្រថា៖
سُبْحَانَكَ رَبَّنَا وَبِحَمْدِكَ اللَّهُمَّ اغْفِرْ لِي
(ឱម្ចាស់របស់ពួកយើង! ទ្រង់ដ៏មហាបរិសុទ្ធ! រាល់ការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសឲ្យពួកយើងផង)។
ហាទីស្ហសហេស រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម