កាលណារ៉ស៊ូលុលឡោះ ﷺ លោកកណ្តាស់ គឺលោកតែងដាក់ដៃរបស់លោក(ឬសម្លៀកបំពាក់របស់លោក)ខ្ទប់មាត់ ហើយបង្អន់សំឡេង(ឬបន្ថយសំឡេង)នៃការកណ្តាស់នោះ។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖
កាលណារ៉ស៊ូលុលឡោះ ﷺ លោកកណ្តាស់ គឺលោកតែងដាក់ដៃរបស់លោក(ឬសម្លៀកបំពាក់របស់លោក)ខ្ទប់មាត់ ហើយបង្អន់សំឡេង(ឬបន្ថយសំឡេង)នៃការកណ្តាស់នោះ។
كان رسولُ الله صلى الله عليه وسلم إذا عَطَس وضَعَ يَدَه -أو ثوبَهُ- على فيهِ، وخَفَضَ -أو غضَّ- بها صوتَهُ.
កាលណារ៉ស៊ូលុលឡោះ ﷺ លោកកណ្តាស់៖ ទីមួយ៖ លោកដាក់ដៃ ឬសម្លៀកបំពាក់របស់លោកខ្ទប់មាត់ដើម្បីកុំឱ្យមានអ្វីមួយចេញពីក្នុងមាត់ ឬច្រមុះរបស់លោកដែលអាចប៉ះពាល់ដល់អ្នកអង្គុយក្បែរ។ ទីពីរ៖ លោកទប់សំឡេងមិនឱ្យឮខ្លាំង។
បង្ហាញពីគំរូរបស់រ៉ស៊ូលុលឡោះ ﷺ ក្នុងការកណ្តាស់ និងការដើរតាមគំរូនេះ។
ស៊ូណិតយកសម្លៀកបំពាក់ ឬកន្សែង ឬអ្វីដែលស្រដៀងគ្នានេះខ្ទប់មាត់និងច្រមុះពេលកណ្តាស់ដើម្បីកុំឱ្យមានអ្វីមួយចេញពីក្នុងមាត់ ឬច្រមុះដែលអាចប៉ះពាល់ដល់អ្នកអង្គុយក្បែរ។
ការទប់សំឡេងកុំឲ្យឮខ្លាំងនៅពេលកណ្តាស់ គឺជាការចាំបាច់ ហើយវាជាផ្នែកមួយនៃសីលធម៌ដែលមានលក្ខណៈពេញលេញ និងជាអត្តចរិតដ៏ល្អប្រពៃ។
ស៊ូណាន់ អាពូទើវូទ (7/ 375) (5029).
ស៊ូណាន់ អាត់តៀរមីហ្ស៊ី (4/ 461) (2745).
មុសណាត់អះម៉ាត់ (15/ 412) 9662).
បន្ថែមទៀត (9)
شرح رياض الصالحين.
لابن عثيمين (4/ 440).
تطريز رياض الصالحين.
لفيصل آل مبارك (ص528).
بهجة الناظرين.
لسليم الهلالي (2/ 149).
نزهة المتقين شرح رياض الصالحين.
لمجموعة من الباحثين (1/ 678).
كنوز رياض الصالحين لمجموعة من الباحثين (11/ 432).