“រាល់អ្វីៗទាំងអស់ គឺត្រូវបានកំណត់រួចជាសេ្រច(នៅក្នុងគម្ពីរកំណត់ត្រា) សូម្បីតែភាពទន់ខ្សោយនិងភាពវៃឆ្លាត ឬភាពវៃឆ្លាតនិងភាពទន់ខ្សោយក៏ដោយ”។
អំពី តវូស ពិតណាស់គាត់បាននិយាយថា៖ ខ្ញុំបានទាន់មួយក្រុមក្នុងចំណោមសហាហ្ពាត់រ៉ស៊ូលុលឡោះ ﷺ ពួកគេបាននិយាយថា៖ រាល់អ្វីៗទាំងអស់ គឺត្រូវបានកំណត់រួចជាសេ្រច(នៅក្នុងគម្ពីរកំណត់ត្រា)។ គាត់បានបន្តថា៖ ហើយខ្ញុំបានឮអាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“រាល់អ្វីៗទាំងអស់ គឺត្រូវបានកំណត់រួចជាសេ្រច(នៅក្នុងគម្ពីរកំណត់ត្រា) សូម្បីតែភាពទន់ខ្សោយនិងភាពវៃឆ្លាត ឬភាពវៃឆ្លាតនិងភាពទន់ខ្សោយក៏ដោយ”។
«كُلُّ شَيْءٍ بِقَدَرٍ، حَتَّى الْعَجْزِ وَالْكَيْسِ، أَوِ الْكَيْسِ وَالْعَجْزِ».
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ រាល់អ្វីៗទាំងអស់ គឺត្រូវបានកំណត់រួចជាសេ្រច(នៅក្នុងគម្ពីរកំណត់ត្រា) សូម្បីតែភាពទន់ខ្សោយ ពោលគឺការបោះបង់នូវអ្វីដែលចាំបាច់លើរូបគេត្រូវធ្វើ ឬការបង្អែរបង្អង់ ពន្យារពេលរហូតដល់ហួសពេលវេលារបស់វា ក្នុងកិច្ចការលោកិយ និងបរលោក។ និងសូម្បីតែភាពវៃឆ្លាត គឺភាពសកម្ម និងភាពប៉ិនប្រសប់ក្នុងកិច្ចការលោកិយ និងបរលោក។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកំណត់នូវភាពទន់ខ្សោយ ភាពវៃឆ្លាត និងរាល់អ្វីៗទាំងអស់។ គ្មានអ្វីមួយកើតឡើងនោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់ទ្រង់ដឹង និងមានចេតនាប៉ុណ្ណោះ។
...:
បញ្ជាក់ពីគោលជំនឿរបស់សហាហ្ពាត់ رضي الله عنهم ទាក់ទងនឹងការកំណត់ព្រេងវាសនា(កទើរ)។
រាល់អ្វីៗទាំងអស់ គឺកើតឡើងទៅតាមការកំណត់របស់អល់ឡោះជាម្ចាស់ សូម្បីភាពទន់ខ្សោយនិងភាពវៃឆ្លាតក៏ដោយ។
ការបញ្ជាក់ និងការប្រុងប្រយ័ត្នរបស់សហាហ្ពាត់ رضي الله عنهم ក្នុងការពាំនាំហាទីស្ហរ៉ស៊ូលុលឡោះ ﷺ។
មានជំនឿចំពោះការកំណត់វាសនាល្អ និងអាក្រក់(កទ៏ កទើរ)របស់អល់ឡោះ។
សហេស មូស្លីម (4/ 2045) (2655).
បន្ថែមទៀត (3)
إكمال المعلم (8/143).
شرح النووي على مسلم (16/205).
الفتح الرباني لترتيب مسند الإمام أحمد بن حنبل الشيباني (1/ 122).