Skip to content

“ចូរអ្នកសឡាតដោយឈរ។ ប្រសិនបើអ្នកគ្មានលទ្ធភាព ចូរអ្នកសឡាតដោយអង្គុយ។ ហើយប្រសិនបើអ្នកគ្មានលទ្ធភាពទៀត ចូរអ្នកសឡាតដោយដេកផ្អៀង”។

អំពី អ៊ិមរ៉ន ពិន ហ៊ូសៃន៍ رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់មានជំងឺឫសដូងបាត។ ពេលនោះ ខ្ញុំបានសួរណាពី ﷺ អំពីការសឡាត។ លោកបានឆ្លើយថា៖

“ចូរអ្នកសឡាតដោយឈរ។ ប្រសិនបើអ្នកគ្មានលទ្ធភាព ចូរអ្នកសឡាតដោយអង្គុយ។ ហើយប្រសិនបើអ្នកគ្មានលទ្ធភាពទៀត ចូរអ្នកសឡាតដោយដេកផ្អៀង”។

«صَلِّ قَائِمًا، فَإِنْ لَمْ تَسْتَطِعْ فَقَاعِدًا، فَإِنْ لَمْ تَسْتَطِعْ فَعَلَى جَنْبٍ».

រាយការណ៍ដោយ អាល់ពូខរី
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ជាគោលការណ៍ គឺត្រូវសឡាតដោយឈរ។ ប៉ុន្តែក្នុងករណីដែលគេមិនអាចសឡាតដោយឈរបាន គេអាចសឡាតដោយអង្គុយ។ ហើយប្រសិនបើគេមិនអាចសឡាតដោយអង្គុយទៀត គឺគេអាចសឡាតដោយដេកផ្អៀង។

ពន្យល់ពាក្យ

بواسير: جمع باسور، وهو ورم يصيب مقعدة الإنسان.

មេរៀនដែលទាញបានពីហាទីស្ហ

ការសឡាត គឺមិនអាចបោះបង់បានឡើយ ដរាបណាគេនៅមានប្រាជ្ញាស្មារតី។ តែវាអាចប្រែប្រួលពីស្ថានភាពមួយទៅស្ថានភាពមួយទៀតអាស្រ័យទៅតាមលទ្ធភាពដែលគេមាន។

ការអត់ឱន និងភាពងាយស្រួលរបស់សាសនាឥស្លាមដោយគេអាចគោរពសក្ការៈចំពោះអល់ឡោះទៅតាមលទ្ធភាពដែលគេមាន។

ឯកសារយោង

សហេស អាល់ពូខរី (2/ 48) (1117).

បន្ថែមទៀត (4)

توضيح الأحكام من بلوغ المرام.

لعبدالله البسام (2/ 322).

منحة العلام في شرح بلوغ المرام.

لعبد الله الفوزان (3/ 202).