“ចូរកុំបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងកុំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ”។
អំពី អាពូសាអ៊ីទ សាអាត់ ពិន ម៉ាលិក ពិន ស៊ីណាន អាល់ឃុទរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“ចូរកុំបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងកុំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ”។
«لَا ضَرَرَ وَلَا ضِرَارَ».
ណាពី ﷺ លោកបានបញ្ជាក់ថា ពិតប្រាកដណាស់ ចាំបាច់លើបុគ្គលគ្រប់រូបត្រូវការពារគ្រោះថ្នាក់គ្រប់ប្រភេទ និងគ្រប់រូបភាពទាំងអស់ទាំងពីខ្លួនឯង និងពីអ្នកដទៃ។ ដូចនេះ មិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់បង្កនូវគ្រោះថ្នាក់ណាមួយមកលើខ្លួនឯង ឬទៅលើអ្នកដទៃនោះឡើយ។ ហើយគេក៏មិនអនុញ្ញាតឲ្យតបតចំពោះប្រការគ្រោះថ្នាក់ដោយប្រការគ្រោះថ្នាក់នោះដែរ ព្រោះថាប្រការគ្រោះថ្នាក់ គឺមិនអាចលុបបំបាត់ដោយប្រការគ្រោះថ្នាក់នោះឡើយ លើកលែងតែក្នុងទម្រង់នៃច្បាប់គីសស្សដែលមិនហួសដែនកំណត់ប៉ុណ្ណោះ។
ហាមឃាត់ចំពោះការតបតទៅលើអ្នកបំពានលើសពីអ្វីដែលគេបានបំពានមកលើខ្លួន។
អល់ឡោះជាម្ចាស់មិនបង្គាប់ប្រើខ្ញុំបម្រើរបស់ទ្រង់ឲ្យធ្វើអ្វីមួយដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯងឡើយ។
ហាទីស្ហនេះ ជាគោលការណ៍នៅក្នុងការហាមប្រាមការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ មិនថាតាមរយៈពាក្យសម្តី ការប្រព្រឹត្ត ឬការមិនប្រព្រឹត្តនោះឡើយ។
ក្នុងចំណោមគោលការណ៍នៃច្បាប់ឥស្លាមគឺ “គ្រោះថ្នាក់ គឺត្រូវលុបបំបាត់”។ ដូចនេះ ច្បាប់បញ្ញត្តិឥស្លាមមិនអនុញ្ញាតឲ្យមានគ្រោះថ្នាក់ឡើយ ហើយក៏បដិសេធអំពើដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃដែរ។
ស៊ូណាន់ អាត់ទើរូគុតនី (4/ 51) (3079).
បន្ថែមទៀត (5)
التحفة الربانية في شرح الأربعين حديثًا النووية (ص74).
شرح الأربعين النووية.
لابن عثيمين (ص325).
فتح القوي المتين في شرح الأربعين وتتمة الخمسين.
للعباد (ص112).
បានដកស្រង់ក្នុងសៀវភៅ
10 សៀវភៅបន្ថែមទៀត (10)
- التسليم للنص الشرعي والمعارضات الفكرية المعاصرة04 التسليم للنص الشرعي - الفصل الثالث حتى القصل الرابع"لا ضرر ولا ضرار"
- التسليم للنص الشرعي والمعارضات الفكرية المعاصرة04 التسليم للنص الشرعي - الفصل الثالث حتى القصل الرابع"لا ضرر ولا ضرار"،
- التسليم للنص الشرعي والمعارضات الفكرية المعاصرة05 التسليم للنص الشرعي - الفصل الرابع من أوله حتى المبحث الثالث منه"لا ضرر ولا ضرار."،
- الحديث زاد 4الحديث 4أَنَّ رسولَ الله ﷺ قَضَى أَنْ لا ضَرَرَ وَلا ضِرارَ.
- الصيام ومجموعة أسئلة في أحكامه«لَا ضَرَرَ وَلَا ضِرَارَ»[54]،
- رسالة موجزة عن الإسلام كما جاء في القرآن الكريم والسنة النبوية (مشتملة على الأدلة)رِسَالَةٌُ مُوجَزَةٌُ عَنِ الْإِسْلَامِ كَمَا جَاءَ فِي الْقُرْآنِ الْكَرِيمِ وَالسَّنَةِ النَّبَوِيَّة-مشتملة على الأدلة -للحرمين-«أَنَّ رَسُولَ اللَّهِ ﷺ قَضَى أَنْ لَا ضَرَرَ وَلَا ضِرَارَ» [75].
- سؤال وجواب حول الإسلام«لَا ضَرَرَ وَلَا ضِرَار»
- شرح الأربعين النووية«لَا ضَرَرَ وَلَا ضِرَارَ».
- فصول في الصيام والتراويح والزكاة"لا ضَرَرَ ولا ضرار"
- مشروع منهاج زادكزادك 3 طالب نهائي«لَا ضَرَرَ وَلَا ضِرَارَ»