Skip to content
បញ្ជីស៊ូរ៉ោះ /

القَمَر

القَمَر is chapter 54 of the Quran and has 55 verses. This page presents it in full in the Uthmani script, with a verse-by-verse translation of its meaning.

55 ចំនួនអាយ៉ាត់ ស៊ូរ៉ោះលេខ 54
ទៅកាន់អាយ៉ាត់
ភាសាខ្មែរ · Cambodia
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

ٱقۡتَرَبَتِ ٱلسَّاعَةُ وَٱنشَقَّ ٱلۡقَمَرُ

កាលកំណត់នៃថ្ងៃបរលោកជិតមកដល់ ហើយព្រះច័ន្ទក៏ បានបែកជាពីរដែរ ។

وَإِن يَرَوۡاْ ءَايَةٗ يُعۡرِضُواْ وَيَقُولُواْ سِحۡرٞ مُّسۡتَمِرّٞ

តែទោះបីជាពួកគេបានឃើញមុជីហ្សាត់ក៏ដោយ ក៏ពួកគេ នៅតែងាកចេញ ហើយនិយាយថាៈ នេះគឺជាមន្ដអាគមដ៏ច្បាស់លាស់ដែរ ។

وَكَذَّبُواْ وَٱتَّبَعُوٓاْ أَهۡوَآءَهُمۡۚ وَكُلُّ أَمۡرٖ مُّسۡتَقِرّٞ

ហើយពួកគេថែមទាំងបានបដិសេធ និងធ្វើតាមចំណង់របស់ ពួកគេទៀតផង។ ហើយរាល់កិច្ចការទាំងអស់គឺមានការកំណត់។

وَلَقَدۡ جَآءَهُم مِّنَ ٱلۡأَنۢبَآءِ مَا فِيهِ مُزۡدَجَرٌ

ហើយជាការពិតណាស់ ដំណឹងមួយចំនួន(របស់ពួកជំនាន់ មុន)បានមកដល់ពួកគេ(ពួកមូស្ហរីគីន)ដែលនៅក្នុងនោះមានការ ហាមឃាត់គ្រប់គ្រាន់(ពីភាពគ្មានជំនឿរបស់ពួកគេ)។

حِكۡمَةُۢ بَٰلِغَةٞۖ فَمَا تُغۡنِ ٱلنُّذُرُ

គម្ពីរគួរអានគឺជាគតិបណ្ឌិតដ៏គ្រប់គ្រាន់(ក្នុងការដាស់តឿន ព្រមាន) តែការដាស់តឿនព្រមានទាំងនោះមិនផ្ដល់ផលប្រយោជន៍ អ្វី(ដល់ពួកគេ)ឡើយ។