Skip to content
បញ្ជីស៊ូរ៉ោះ /

القَصَص

القَصَص is chapter 28 of the Quran and has 88 verses. This page presents it in full in the Uthmani script, with a verse-by-verse translation of its meaning.

88 ចំនួនអាយ៉ាត់ ស៊ូរ៉ោះលេខ 28
ទៅកាន់អាយ៉ាត់
ភាសាខ្មែរ · Cambodia
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

طسٓمٓ

ត ស៊ីន មីម ។

تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡمُبِينِ

ទាំងនេះគឺជាអាយ៉ាត់ៗរបស់គម្ពីរ(គួរអាន)ដ៏ច្បាស់លាស់។

نَتۡلُواْ عَلَيۡكَ مِن نَّبَإِ مُوسَىٰ وَفِرۡعَوۡنَ بِٱلۡحَقِّ لِقَوۡمٖ يُؤۡمِنُونَ

យើងនឹងនិទានឱ្យអ្នក(មូហាំម៉ាត់)ស្ដាប់នូវដំណើររឿង មួយចំនួនរបស់មូសា និងហ្វៀរអោនយ៉ាងពិតប្រាកដសម្រាប់ ក្រុមដែលមានជំនឿ។

إِنَّ فِرۡعَوۡنَ عَلَا فِي ٱلۡأَرۡضِ وَجَعَلَ أَهۡلَهَا شِيَعٗا يَسۡتَضۡعِفُ طَآئِفَةٗ مِّنۡهُمۡ يُذَبِّحُ أَبۡنَآءَهُمۡ وَيَسۡتَحۡيِۦ نِسَآءَهُمۡۚ إِنَّهُۥ كَانَ مِنَ ٱلۡمُفۡسِدِينَ

ពិតប្រាកដណាស់ ហ្វៀរអោនគឺជាអ្នកដែលបានប្រអឺតក្រទម នៅលើទឹកដី(អេហ្ស៊ីប)នេះ។ ហើយគេបានធ្វើឱ្យអ្នកដែលរស់នៅ ទីនោះបែកបាក់ជាក្រុមៗដោយគេជិះជាន់ធ្វើបាបក្រុមមួយក្នុង ចំណោមពួកគេ(អំបូរអ៊ីស្រាអែល)យ៉ាងខ្លាំង ដោយគេសម្លាប់កូន ប្រុសរបស់ពួកគេ ហើយទុកកូនស្រីរបស់ពួកគេ។ ពិតប្រាកដណាស់ គេ(ហ្វៀរអោន)ស្ថិតនៅក្នុងចំណោមពួកដែលបង្កវិនាសកម្ម។

وَنُرِيدُ أَن نَّمُنَّ عَلَى ٱلَّذِينَ ٱسۡتُضۡعِفُواْ فِي ٱلۡأَرۡضِ وَنَجۡعَلَهُمۡ أَئِمَّةٗ وَنَجۡعَلَهُمُ ٱلۡوَٰرِثِينَ

ហើយយើងចង់ប្រទាននូវនៀកម៉ាត់ដល់បណ្ដាអ្នក(អំបូរ អ៊ីស្រាអែល)ដែលត្រូវគេជិះជាន់នៅលើទឹកដីនេះ។ ហើយយើង ធ្វើឱ្យពួកគេក្លាយជាមេដឹកនាំ និងធ្វើឱ្យពួកគេក្លាយជាអ្នកដែល ទទួលមរតក(បន្ទាប់ពីហ្វៀរអោន)។