Skip to content
បញ្ជីស៊ូរ៉ោះ /

النَّمل

النَّمل is chapter 27 of the Quran and has 93 verses. This page presents it in full in the Uthmani script, with a verse-by-verse translation of its meaning.

93 ចំនួនអាយ៉ាត់ ស៊ូរ៉ោះលេខ 27
ទៅកាន់អាយ៉ាត់
ភាសាខ្មែរ · Cambodia
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

طسٓۚ تِلۡكَ ءَايَٰتُ ٱلۡقُرۡءَانِ وَكِتَابٖ مُّبِينٍ

ត ស៊ីន។ នេះគឺជាអាយ៉ាត់ៗនៃគមី្ពរគួរអាននិងជាអាយ៉ាត់ៗ នៃគម្ពីរដ៏ច្បាស់លាស់

هُدٗى وَبُشۡرَىٰ لِلۡمُؤۡمِنِينَ

ដែលជាការចង្អុលបង្ហាញ(ដល់មនុស្សលោក)និងជាដំណឹង រីករាយដល់បណ្ដាអ្នកមានជំនឿ។

ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَيُؤۡتُونَ ٱلزَّكَوٰةَ وَهُم بِٱلۡأٓخِرَةِ هُمۡ يُوقِنُونَ

គឺបណ្ដាអ្នកដែលប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ដោយពួកគេជឿជាក់យ៉ាងច្បាស់ចំពោះថ្ងៃបរលោក។

إِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ زَيَّنَّا لَهُمۡ أَعۡمَٰلَهُمۡ فَهُمۡ يَعۡمَهُونَ

ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក យើង បានលំអសម្រាប់ពួកគេនូវអំពើ(អាក្រក់)របស់ពួកគេ។ ហើយ ពួកគេនឹងវងេ្វងជារៀងរហូត។

أُوْلَٰٓئِكَ ٱلَّذِينَ لَهُمۡ سُوٓءُ ٱلۡعَذَابِ وَهُمۡ فِي ٱلۡأٓخِرَةِ هُمُ ٱلۡأَخۡسَرُونَ

ពួកទាំងនោះហើយជាពួកដែលនឹងទទួលទារុណកម្មយ៉ាង ឃោរឃៅ(នៅក្នុងលោកិយនេះ) ហើយនៅថ្ងៃបរលោកពួកគេគឺ ជាពួកដែលខាតបង់បំផុត។