Skip to content
បញ្ជីស៊ូរ៉ោះ /

يُوسُف

يُوسُف is chapter 12 of the Quran and has 111 verses. This page presents it in full in the Uthmani script, with a verse-by-verse translation of its meaning.

111 ចំនួនអាយ៉ាត់ ស៊ូរ៉ោះលេខ 12
ទៅកាន់អាយ៉ាត់
ភាសាខ្មែរ · Cambodia
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡمُبِينِ

អាលីហ្វ ឡាម រ៉ ។ ទាំងនេះគឺជាអាយ៉ាត់ៗរបស់គម្ពីរ (គួរអាន)ដ៏ច្បាស់លាស់។

إِنَّآ أَنزَلۡنَٰهُ قُرۡءَٰنًا عَرَبِيّٗا لَّعَلَّكُمۡ تَعۡقِلُونَ

ពិតប្រាកដណាស់ យើងបានបញ្ចុះវា(គម្ពីរគួរអាន)ជា ភាសាអារ៉ាប់ ដើម្បីឱ្យពួកអ្នកស្វែងយល់។

نَحۡنُ نَقُصُّ عَلَيۡكَ أَحۡسَنَ ٱلۡقَصَصِ بِمَآ أَوۡحَيۡنَآ إِلَيۡكَ هَٰذَا ٱلۡقُرۡءَانَ وَإِن كُنتَ مِن قَبۡلِهِۦ لَمِنَ ٱلۡغَٰفِلِينَ

យើងនិទានរឿងមួយដែលល្អជាងគេក្នុងចំណោមរឿង ប្រវត្ដិសាស្ដ្រទាំងឡាយនូវអ្វីដែលយើងបានផ្ដល់វ៉ាហ៊ីដល់អ្នក (មូហាំម៉ាត់)តាមរយៈគម្ពីរគួរអាននេះឱ្យអ្នកស្ដាប់។ ហើយ ពីមុននេះអ្នកពិតជាស្ថិតក្នុងចំណោមអ្នកដែលមិនដឹងអ្វីសោះ។

إِذۡ قَالَ يُوسُفُ لِأَبِيهِ يَٰٓأَبَتِ إِنِّي رَأَيۡتُ أَحَدَ عَشَرَ كَوۡكَبٗا وَٱلشَّمۡسَ وَٱلۡقَمَرَ رَأَيۡتُهُمۡ لِي سَٰجِدِينَ

(ចូរចងចាំ)នៅពេលដែលយូសុហ្វបានពោលទៅកាន់ឪពុក របស់គាត់ថាៈ ឱឪពុករបស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានសុបិនឃើញ ផ្កាយដប់មួយដួង និងព្រះអាទិត្យ ហើយនិងព្រះច័ន្ទ ខ្ញុំបានឃើញ ពួកវាស៊ូជូតចំពោះខ្ញុំ។

قَالَ يَٰبُنَيَّ لَا تَقۡصُصۡ رُءۡيَاكَ عَلَىٰٓ إِخۡوَتِكَ فَيَكِيدُواْ لَكَ كَيۡدًاۖ إِنَّ ٱلشَّيۡطَٰنَ لِلۡإِنسَٰنِ عَدُوّٞ مُّبِينٞ

គាត់(ឪពុកយូសុហ្វ)បានពោលថាៈ ឱកូនសម្លាញ់របស់ខ្ញុំ. ចូរ កុំនិទានរឿងសុបិនរបស់ឯងឱ្យបងប្អូនឯងស្ដាប់ឱ្យសោះ ជាហេតុនាំ ឱ្យពួកគេរៀបចំគ្រប់ឧបាយកលដើម្បីបោកប្រាស់ឯង។ ពិតប្រាកដ ណាស់ ស្ហៃតនគឺជាសត្រូវនឹងមនុស្សលោកយ៉ាងច្បាស់លាស់។