Skip to content
បញ្ជីស៊ូរ៉ោះ /

الرَّعد

الرَّعد is chapter 13 of the Quran and has 43 verses. This page presents it in full in the Uthmani script, with a verse-by-verse translation of its meaning.

43 ចំនួនអាយ៉ាត់ ស៊ូរ៉ោះលេខ 13
ទៅកាន់អាយ៉ាត់
ភាសាខ្មែរ · Cambodia
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ

الٓمٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِۗ وَٱلَّذِيٓ أُنزِلَ إِلَيۡكَ مِن رَّبِّكَ ٱلۡحَقُّ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يُؤۡمِنُونَ

អាលីហ្វ ឡាម មីម រ៉។ នោះគឺជាអាយ៉ាត់ៗនៃគម្ពីរ(គួរអាន) និងអ្វីដែលត្រូវបានគេបញ្ចុះឱ្យអ្នកពីម្ចាស់របស់អ្នកដ៏ពិតប្រាកដ ប៉ុន្ដែមនុស្សលោកភាគច្រើនមិនជឿឡើយ។

ٱللَّهُ ٱلَّذِي رَفَعَ ٱلسَّمَٰوَٰتِ بِغَيۡرِ عَمَدٖ تَرَوۡنَهَاۖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَۖ كُلّٞ يَجۡرِي لِأَجَلٖ مُّسَمّٗىۚ يُدَبِّرُ ٱلۡأَمۡرَ يُفَصِّلُ ٱلۡأٓيَٰتِ لَعَلَّكُم بِلِقَآءِ رَبِّكُمۡ تُوقِنُونَ

អល់ឡោះជាម្ចាស់ដែលបានលើកមេឃជាច្រើនជាន់ ដោយ គ្មានសសរដែលពួកអ្នកមើលឃើញវា។ បន្ទាប់មកទ្រង់នៅលើ អារ៉ស្ហ ហើយទ្រង់បានបញ្ជាព្រះអាទិត្យ និងព្រះច័ន្ទទាំងនោះឱ្យដើរ តាមគន្លងរហូតដល់ពេលវេលាដែលបានកំណត់។ ទ្រង់ជាអ្នករៀបចំ គ្រប់កិច្ចការ ដោយទ្រង់បញ្ជាក់យ៉ាងច្បាស់នូវភស្ដុតាងទាំងឡាយ សង្ឃឹមថាពួកអ្នកជឿជាក់ថានឹងបានជួបម្ចាស់របស់ពួកអ្នក។

وَهُوَ ٱلَّذِي مَدَّ ٱلۡأَرۡضَ وَجَعَلَ فِيهَا رَوَٰسِيَ وَأَنۡهَٰرٗاۖ وَمِن كُلِّ ٱلثَّمَرَٰتِ جَعَلَ فِيهَا زَوۡجَيۡنِ ٱثۡنَيۡنِۖ يُغۡشِي ٱلَّيۡلَ ٱلنَّهَارَۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَتَفَكَّرُونَ

ហើយទ្រង់ជាម្ចាស់ដែលបានពង្រាបផែនដី ហើយទ្រង់បាន បង្កើតភ្នំជាច្រើន(ជាលំនឹង) និងទនេ្លជាច្រើននៅលើវា(ផែនដី) ហើយទ្រង់ក៏បានបង្កើតនៅលើវានូវរាល់ផលានុផលទាំងអស់ឱ្យ មានជាគូៗ ទ្រង់ធ្វើឱ្យពេលយប់គ្របដណ្ដប់ពេលថ្ងៃ។ ពិតប្រាកដ ណាស់ ទាំងអស់នោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះ ពិចារណា។

وَفِي ٱلۡأَرۡضِ قِطَعٞ مُّتَجَٰوِرَٰتٞ وَجَنَّٰتٞ مِّنۡ أَعۡنَٰبٖ وَزَرۡعٞ وَنَخِيلٞ صِنۡوَانٞ وَغَيۡرُ صِنۡوَانٖ يُسۡقَىٰ بِمَآءٖ وَٰحِدٖ وَنُفَضِّلُ بَعۡضَهَا عَلَىٰ بَعۡضٖ فِي ٱلۡأُكُلِۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَعۡقِلُونَ

ហើយនៅលើផែនដី មានតំបន់ជាប់ៗគ្នា និងមានចំការជា ច្រើនដូចជាទំពាំងបាយជូរ និងដំណាំ និងល្មើ ដោយមានខ្នែងនិងគ្មាន ខ្នែងដែលត្រូវបានគេស្រោចស្រពនឹងទឹកតែមួយ តែយើងផ្ដល់គុណ ភាពខុសគ្នាពីមួយទៅមួយក្នុងការបរិភោគ។ ពិតប្រាកដណាស់ ទាំង អស់នោះគឺជាភស្ដុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។

۞ وَإِن تَعۡجَبۡ فَعَجَبٞ قَوۡلُهُمۡ أَءِذَا كُنَّا تُرَٰبًا أَءِنَّا لَفِي خَلۡقٖ جَدِيدٍۗ أُوْلَٰٓئِكَ ٱلَّذِينَ كَفَرُواْ بِرَبِّهِمۡۖ وَأُوْلَٰٓئِكَ ٱلۡأَغۡلَٰلُ فِيٓ أَعۡنَاقِهِمۡۖ وَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ

ហើយប្រសិនបើអ្នក(មូហាំម៉ាត់)ឆ្ងល់(ក្នុងការបដិសេធ របស់ពួកគេចំពោះអ្នក) គឺគួរតែមានការងឿងឆ្ងល់ទៅចំពោះពាក្យ សំដីរបស់ពួកគេដែលនិយាយថាៈ តើនៅពេលដែលពួកយើងក្លាយ ជាដីហើយនោះ ពួកយើងពិតជានឹងកើតឡើងជាថ្មីម្ដងទៀតឬ? ពួក ទាំងនោះហើយគឺជាពួកដែលបានប្រឆាំងនឹងម្ចាស់របស់ពួកគេ ហើយពួកទាំងនោះត្រូវបានគេចងច្រវ៉ាក់នៅលើករបស់ពួកគេ ហើយពួកទាំងនោះគឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។