أسماء بنت عميس الخثعمية
الإسم
អាស្មាក់ កូនស្រី អ៊ូម៉ៃស អាល់ខោសអាមីយ៉ះ
اسم الشهرة
អាស្មាក់ កូនស្រី អ៊ូម៉ៃស ( សូមអល់ឡោះប្រទានការពេញចិត្តដល់អ្នកស្រី)
نبذة مختصرة
អាស្មាក់ កូនស្រី អ៊ូម៉ៃស កូន ម៉ាអ៊ាដ - ឬ ម៉ាក់ហ្ពាត- កូន អាល់ហារីស អាល់ខោសអាមីយ៉ះ គេហៅអ្នកស្រីថា អ៊ុំ អាប់ទុលឡោះ ជាសហាហ្ពីយ៉ះស្ត្រីដ៏ឧត្តុង្គឧត្តមម្នាក់ និងជាបងស្រីបង្កើតរបស់ម៉ៃមូណះ កូនស្រី អាល់ហារីស តាមរយៈម្តាយ។ អ្នកស្រីធ្លាប់ជាភរិយារបស់ ជាក់ហ្វើត កូន អាពីតឡឹប ហើយលោកក៏បានទទួលមរណភាព។ បន្ទាប់មក អ្នកស្រីបានរៀបការជាមួយ អាពូហ្ពាកើរ អាសស៊ីតទីក ហើយលោកក៏បានទទួលមរណភាពទៀត។ បន្ទាប់មកទៀត អ្នកស្រីបានរៀបការជាមួយអាលី កូន អាពីតឡឹប ហើយបានបន្សល់នូវកូនសម្រាប់ពួកគេ។ អ្នកស្រីបានធ្វើចំណាកស្រុកទៅកាន់ហាហ្ពាសះ (អេត្យូពី) និងទៅកាន់ម៉ាទីណះ។ ដោយហេតុនេះ អ្នកស្រីត្រូវបានគេហៅថា “អ្នកដែលបានធ្វើចំណាកស្រុកពីរដង” (ស៏ហ៊ីហ្ពះ អាល់ហ៊ីជរ៉តៃន)។ អ្នកស្រីបានទទួលមរណភាពបន្ទាប់ពីអាលី។