Skip to content

العباس بن عبد المطلب بن هاشم

الإسم

អាល់អាប់ហ្ពើស កូន អាប់ទុលមូតឡឹប កូន ហាស៊ីម

اسم الشهرة

អាពុលហ្វត់ល៍ អាល់អាប់ហ្ពើស កូន អាប់ទុលមូតឡឹប ( សូមអល់ឡោះប្រទានការពេញចិត្តដល់លោក)

نبذة مختصرة

អាពុលហ្វត់ល៍ អាល់អាប់ហ្ពើស កូន អាប់ទុលមូតឡឹប កូន ហាស៊ីម កូន អាប់ទុល ម៉ាណាហ្វ អាល់គូរ៉ស៊ី អាល់ហាស៊ីមី ជាសហាហ្ពាត់ដ៏ឧត្តុង្គឧត្តមម្នាក់ និងជាពូរបស់ព្យាការី មូហាំម៉ាត់ (សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក)។ លោកកើតមុនព្យាការី ២ ឆ្នាំ។ នៅសម័យហ្ជាហ៊ីលីយ៉ះ (អវិជ្ជា) លោកទទួលខុសត្រូវលើការផ្ដល់ទឹក និងការថែរក្សាទីសក្ការៈ។ លោកបានចូលជាមួយក្រុមអាន់សរនៅឯពៃអាក៏តុលអាក៏ហ្ពះ មុនពេលលោកចូលកាន់សាសនាអ៊ីស្លាម។ លោកបានចូលរួមសមរភូមិហ្ពាទើរ ជាមួយពួកមូស្ហរីគីនដោយ បង្ខំ ហើយត្រូវបានចាប់ខ្លួន បន្ទាប់មកលោកបានលោះខ្លួនឯង និងក្មួយប្រុសរបស់លោក អាគីល កូន អាពីតឡឹប ហើយបានត្រឡប់ទៅម៉ាក្កះវិញ។ តាមសេចក្តីរាយការណ៍ថា លោកបានចូលកាន់សាសនាអ៊ីស្លាមដោយសម្ងាត់ និងលាក់បាំងពីប្រជាជនរបស់លោក និងបានផ្ញើពត៌មានទៅព្យាការីមូហាំម៉ាត់(សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក)។ ក្រោយមក លោកបានធ្វើចំណាកស្រុកទៅម៉ាទីណះ មុនពេលរំដោះយកម៉ាក្កះ ហើយបានចូលរួមក្នុងការរំដោះយកនោះ និងបានប្រកាន់ភ្ជាប់យ៉ាងរឹងមាំនៅថ្ងៃសមរភូមិហ៊ូណៃន។ ព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក) បានមានប្រសាសន៍ថា៖ «អ្នកណាធ្វើបាបអាល់អាប់ហ្ពើស គឺដូចជាធ្វើបាបខ្ញុំ ព្រោះពូរបស់បុរសម្នាក់ គឺដូចជាឪពុករបស់គេ»។ លោកបានទទួលមរណភាពនៅឆ្នាំ ៣២ ម.ស ។

المراجع

បន្ថែមទៀត (1)
الطبقات الكبرى (4/ 3) الكنى والأسماء للإمام مسلم (2/ 673) تاريخ دمشق لابن عساكر (26/ 273) الأعلام للزركلي (3/262) الإصابة في تمييز الصحابة (3/511).