حسان بن ثابت بن المنذر
الإسم
ហាសសាន កូន សាពីត កូន មុនហ្សើរ
اسم الشهرة
ហាសសាន កូន សាពីត
نبذة مختصرة
ហាសសាន កូន សាពីត កូន មុនហ្សើរ កូន ហារ៉ម អាល់អាន់សរី អាល់ខហ្សរ៉ជី បន្ទាប់មក អាល់ណាជ្ជារី ជាកវីនិពន្ធរបស់អ្នកនាំសាររបស់អល់ឡោះ (សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក) ។ លោកមានរហស្សនាមថា អាពូអាល់វ៉ាលីដ ដែលល្បីជាងគេ អាពូ អាល់មុទ័រ៉ប ឬ អាពូ អាល់ហ៊ូសាម និង អាពូ អាប់ទុល រ៉ោះម៉ាន។ មានភស្តុតាងបញ្ជាក់ថា ព្យាការី បានរៀបចំវេទិកាមួយនៅក្នុងម៉ាស្ជិតសម្រាប់ហាសាន់ ដើម្បីឱ្យគាត់ឈរនិយាយការពារ និងឆ្លើយតបទៅនឹងអ្នកដែលបានជេរប្រមាថអ្នកនាំសារ។ ព្យាការី បានមានប្រសាសន៍ថា៖ «ពិតណាស់ វិញ្ញាណបរិសុទ្ធ(ជីព្រេល) នៅជាមួយហាស់សាន ដរាបណាលោកនៅតែការពារព្យាការី។ លោក អ៊ីបនូ សាអ៊ីត បាននិយាយថា ហាសាន បានរស់នៅ ៦០ ឆ្នាំក្នុងសម័យមុនអ៊ីស្លាម និង ៦០ ឆ្នាំក្នុងសម័យអ៊ីស្លាម ហើយគាត់បានទទួលមរណភាពនៅអាយុ ១២០ ឆ្នាំ នៅឆ្នាំ ៥៤ ម.ស។