أم حكيم بنت الحارث بن هشام
الإسم
អ៊ុំមូ ហាគីម កូនស្រី អាល់ហារីស កូន ហ៊ីសាម
اسم الشهرة
អ៊ុំមូ ហាគីម កូនស្រី អាល់ ហារីស (សូមអល់ឡោះប្រទានការពេញចិត្តចំពោះអ្នកស្រី)
نبذة مختصرة
អ៊ុំមូ ហាគីម កូនស្រី អាល់ហារីស កូន ហ៊ីសាម កូន អាល់មូហ្គីរ៉ោះ អាល់ម៉ាខហ្ស៊ូមី គឺជាសហាហ្ពាត់ដ៏ឧត្តុង្គឧត្តមម្នាក់។ អ្នកស្រីបានចូលរួមសង្រ្គាមនៅអ៊ូហ៊ុត ជាមួយពួកមូស្ហរីគីន បន្ទាប់មកអ្នកស្រីក៏បានកាន់សាសនាអ៊ីស្លាមនៅថ្ងៃជ័យជំម្នះទីក្រុងម៉ាក្កះ។ ស្វាមីរបស់អ្នកស្រីគឺ អ៊ីករីម៉ាស់ កូន អាពី ហ្ជាហិល បានរត់គេចទៅប្រទេសយេមែន។ អ្នកស្រីបានទៅរកគាត់តាមការអនុញ្ញាតពីព្យាការី ហើយគាត់បានត្រឡប់មកជាមួយអ្នកស្រី និងបានចូលកាន់សាសនាអ៊ីស្លាម។ បន្ទាប់មក អ្នកស្រីបានចេញទៅច្បាំងជាមួយគាត់ដោយសង្រ្គាមនឹងពួករ៉ូម៉ាំង ហើយគាត់បានស្លាប់ជាសាហ៊ីទ (អ្នកស្លាប់ដើម្បីសាសនា)។ បន្ទាប់មក អ្នកស្រីបានរៀបការជាមួយ ខលីទ ពិន សាអីទ កូន អាល់អោស មុនពេលសមរភូមិ ម៉ាជ អាសស៊ាហ្វហ្វើរ នៅភាគខាងត្បូងទីក្រុងដាម៉ាស។ នៅពេលគាត់ស្លាប់សាហ៊ីទនៅទីនោះ អ៊ុំមូ ហាគីម បានស្លៀកសម្លៀកបំពាក់ឡើងវិញ ហើយចេញប្រយុទ្ធ ទោះបីអ្នកស្រីនៅមានក្លិនគ្រឿងក្រអូប (ខលូក)ជាប់ខ្លួនក៏ដោយ។ ពួកគេបានប្រយុទ្ធគ្នានៅតាមដងទន្លេ នៅជិតស្ពានមួយដែលក្រោយមកត្រូវបានគេហៅថា “ស្ពាន អុ៊ុំ ហាគីម”។ អ្នកស្រីបានសម្លាប់ទាហានរ៉ូម៉ាំងចំនួនប្រាំពីរនាក់ដោយបង្គោលតង់ដែលអ្នកស្រីនិងខលីទបានរៀបអាពាហ៍ពិពាហ៍នៅក្នុងនោះ។ អ្នកស្រីបានស្លាប់នៅឆ្នាំ ១៤ ម.ស។