تميم بن أوس بن خارجة الداري
الإسم
តាម៉ីម កូន អាវស៍ កូន ហារីសះ អាត់ទើរី
اسم الشهرة
អាពូ រ៉កីយ៉ះ តាម៉ីម កូន អាវស៍ អាត់ទើរី (សូមអល់ឡោះប្រទានការពេញចិត្តចំពោះលោក)
نبذة مختصرة
តាម៉ីម កូន អាវស៍ កូន ហារីសះ អាត់ទើរី ឬហៅថា ខរីជៈ កូន ស៊ូដ ឬ ស៊ាវ៉ាដ កូន ហ្ជាហ្ស៊ីម៉ះ កូន ហ្ស៊រ៉ក កូន អាឌី កូន អាល់ទើរ ដែលគេស្គាល់លោកថា អាពូ រ៉កីយ៉ះ អាល់ទើរី ជាសហាហ្ពាត់ដ៏ឧត្តុង្គឧត្តមម្នាក់។ លោកធ្លាប់ជាគ្រិស្តសាសនិក ក្រោយបានមកដល់ទីក្រុងម៉ាទីណះ លោកក៏បានចូលកាន់សាសនាអ៊ីស្លាម។ លោកបានរៀបរាប់ប្រាប់ព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក) អំពីរឿងរ៉ាវរបស់ «អាល់ជាស់សាសះ» និង «អាល់ដាជ្ជាល»។ ព្យាការីបាននិយាយអំពីរឿងនេះនៅលើវេទិកា(មិមហ្ពើរ)ប្រាប់មនុស្ស។ នេះត្រូវបានបានរាប់បញ្ចូលក្នុងចំណោមគុណធម៌របស់លោក។ លោកជាអ្នកដែលឧស្សាហ៍សឡាតពេលយប់(តាហាជ្ជជុត) ដោយមានរាត្រីមួយលោកបានសូត្រអាយ៉ាត់ (វាក្យខណ្ឌ) មួយរហូតដល់ព្រឹក គឺវាក្យខណ្ឌគម្ពីរគួរអានដែលមានខ្លឹមសារថា៖ «ឬអ្នកទាំងឡាយដែលបានប្រព្រឹត្តអំពើអាក្រក់ គិតថាយើងនឹងចាត់ទុកពួកគេដូចបណ្ដាអ្នកដែលមានជំនឿ និងបានប្រព្រឹត្តអំពើល្អ ទាំងក្នុងការរស់នៅរបស់ពួគគេ និងការស្លាប់របស់ពួកគេ? អ្វីដែលពួកគេវិនិច្ឆ័យនោះ ពិតជាអាក្រក់ណាស់» (អាល់ជើស៊ីយ៉ះ ៖ ២១)។ លោកបានទទួលមរណភាពនៅឆ្នាំ ៤០ ម.ស។