تماضر بنت عمرو بن الحارث بن الشريد
الإسم
តូម៉ាទើរ កូនស្រី អាំរ៉ូ កូន អាល់ហារីស កូន អាសសារីត
اسم الشهرة
អាល់ខន់សាក
نبذة مختصرة
តូម៉ាទើរ កូនស្រី អាំរ៉ូ កូន អាល់ហារីស កូន អាសសារីដ អាល់រ៉ីយ៉ាហ៊ីយ៉ាស់ អាសស៊ូឡាម៉ីយ៉ា។ អ្នកស្រីត្រូវបានគេហៅថា «អាល់ខន់សា» និងល្បីល្បាញដោយសារងារនេះ។ អ្នកស្រីជាកវីនិពន្ធស្ត្រីដ៏ល្បីបំផុតរបស់អារ៉ាប់មកពីតំបន់ណាជ។ មួយភាគធំនៃជីវិតរបស់អ្នកស្រីគឺរស់នៅក្នុងសម័យជាហ៊ីលីយ៉ា (មុនអ៊ីស្លាមមកដល់)។ អ្នកស្រីមានភាពល្បីល្បាញដោយសារការនិពន្ធកំណាព្យរៀបរាប់ពីទុក្ខសោកចំពោះបងប្អូនប្រុសរបស់អ្នកស្រីគឺ សើខ និងមូអាវីយ៉ាស់។ អ្នកស្រីបានរស់រហូតអ៊ីស្លាមមកដល់ ហើយក៏បានចូលកាន់សាសនាអ៊ីស្លាម។ អ្នកស្រីបានធ្វើដំណើរទៅជួបព្យាការីមូហាំម៉ាត់ (សូមសន្តិភាព និងពរជ័យកើតមានដល់លោក) ជាមួយកុលសម្ព័ន្ធ ហ្ពានីស៊ូឡេម របស់អ្នកស្រី។ អ្នកស្រីមានកូនប្រុសបួននាក់ដែលបានចូលរួមក្នុងសមរភូមិអាល់-កទីស៊ីយ៉ាស់ ក្នុងឆ្នាំទី ១៦ ម.ស។ អ្នកស្រីបានលើកទឹកចិត្តពួកគេឱ្យរឹងមាំ រហូតដល់ពួកគេទាំងអស់បានពលីជីវិត។ អ្នកស្រីបាននិយាយថា៖ «សូមអរព្រះគុណអល់ឡោះដែលបានផ្តល់កិត្តិយសឱ្យខ្ញុំតាមរយៈការពលីជីវិតរបស់ពួកគេ»។ អ្នកស្រីបានទទួលមរណភាពនៅឆ្នាំ ២៤ ម.ស។