Skip to content

بلال بن رباح الحبشي

الإسم

ឡាល កូន រ៉ហ្ពាស់ អាល់ហាហ្ពាស៊ី

اسم الشهرة

ពីឡាល អាល់ហាហ្ពាស៊ី

نبذة مختصرة

ពីឡាល កូន រ៉ហ្ពាស់ អាល់ហាហ្ពាស៊ី អ្នកអាហ្ស៊ាន (ប្រកាសហៅគេមកសឡាត) លោកគឺជា ពីឡាល កូន ហាំម៉ាម៉ះ។ ហាំម៉ាម៉ះជាម្តាយរបស់លោក។ អាពូហ្ពាកើរ អាសស៊ីតទីក បានទិញលោកពីពួកមូស្ហរីគីន (អ្នកគោរពរូបសំណាក) នៅពេលដែលពួកគេធ្វើទារុណកម្មលោកដោយសារលោកមានជំនឿលើអល់ឡោះតែមួយគត់។ អាពូហ្ពាកើរ បានផ្តល់សេរីភាពដល់លោក។ ពីឡាលបាននៅជិតព្យាការី (សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក) ដោយធ្វើជាអ្នកអាហ្សានសម្រាប់លោក។ លោកបានចូលរួមសមរភូមិទាំងអស់ជាមួយព្យាការីមូហាំម៉ាត់ ហើយព្យាការីបានភ្ជាប់ភាពជាបងប្អូនរវាងលោក(ពីឡាល) និងលោក អាពូអ៊ូពៃហ្ទះ កូន អាល់ហ្ជាររ៉ោះ។ អាំម៉ើរ បាននិយាយថា៖ «គ្រប់គ្នាបាននិយាយអ្វីដែលពួកមូស្ហរីគីនចង់ឲ្យនិយាយ លើកលែងតែពីឡាល»។ បន្ទាប់ពីព្យាការីមូហាំម៉ាត់ទទួលមរណភាព ពីឡាលបានចេញទៅប្រយុទ្ធក្នុងសមរភូមិ រហូតដល់លោកទទួលមរណៈភាពនៅស៊ីរីក្នុងឆ្នាំ២០ ម.ស។

المراجع

បន្ថែមទៀត (1)
تاريخ دمشق (10/429) تهذيب الأسماء واللغات (1/ 136) الوافي بالوفيات (10/173) إسعاف المبطأ برجال الموطأ (ص: 6) الأعلام للزركلي(2/73)