Skip to content

أويس بن عامر بن جزء بن مالك القرني

الإسم

អូវៃស កូន អាមៀរ កូន ជាហ្ស កូន ម៉ាលិក អាល់គើរ៉នី

اسم الشهرة

អ៊ូវៃស អាល់គើរ៉នី

نبذة مختصرة

អាពូ អាំរ៉ូ អូវៃស កូន អាមៀរ កូន ជាហ្ស កូន ម៉ាលិក អាល់គើរ៉នី ជាតាពីអ៊ីនដ៏ឧត្តុង្គឧត្តមម្នាក់ ហើយក៏ជាតាពីអ៊ីនជាន់ខ្ពស់ម្នាក់។ លោកជាអ្នកគោរពសក្ការៈ និងអ្នកធ្វើអ៊ីប៉ាហ្ទាត់ដ៏ល្បីល្បាញ។ លោកមានដើមកំណើតមកពីយេម៉ែន ហើយបានរស់នៅក្នុងសម័យព្យាការីមូហាំម៉ាត់(សូមសន្តិភាព និងពរជ័យកើតមានដល់លោក) ប៉ុន្តែមិនបានជួបព្យាការីផ្ទាល់ឡើយ។ លោកបានធ្វើដំណើរទៅជួបលោកអ៊ូម៉ើរ កូន អាល់ខត្តប ហើយបានតាំងទីលំនៅនៅទីក្រុងគូហ្វះ។ លោកត្រូវបានគេទទួលស្គាល់ថាជាអ្នកល្អបំផុតក្នុងចំណោមតាពីអ៊ីន។ តាមការរៀបរាប់របស់លោកអាសៀរ កូន ជើពៀរ បាននិយាយថា៖ នៅពេលដែលក្រុមអ្នកមកពីយេម៉ែន (អ្នកចម្បាំងដែលជួយកងទ័ពអ៊ីស្លាមក្នុងសមរភូមិ)មកដល់ អ៊ូម៉ើរ កូន អាល់ខត្តប តែងសួរពួកគេថា៖ «តើក្នុងចំណោមអ្នកទាំងអស់គ្នាមានលោកអូវៃស កូន អាមៀរដែរឬទេ?» រហូតដល់លោកបានជួបលោកអូវៃស។ អ៊ូម៉ើរបានសួរថា៖ «តើអ្នកជាលោកអូវៃស កូន អាមៀរមែនទេ?» លោកឆ្លើយថា៖ «បាទ»។ អ៊ូម៉ើរបន្តសួរថា៖ «អ្នកមកពីត្រកូលម៉ូរ៉ដ ហើយបន្ទាប់មកពីគើរនី?» លោកឆ្លើយថា៖ «បាទ»។ លោកអ៊ូម៉ើរបន្តថា៖ «តើអ្នកធ្លាប់មានជំងឺស្បែកកើតឃ្លង់ ហើយបានជាសះស្បើយ លើកលែងតែកន្លែងតូចមួយទំហំប៉ុនកាក់ទៀរហាំមែនទេ?» លោកឆ្លើយថា៖ «បាទ»។ អ៊ូម៉ើរសួរបន្តថា៖ «តើអ្នកមានម្តាយនៅរស់ទេ?» លោកឆ្លើយថា៖ «បាទ»។ បន្ទាប់មក អ៊ូម៉ើរបាននិយាយថា៖ «ខ្ញុំបានឮព្យាការីមូហាំម៉ាត់ (សូមសុខសន្តិភាព និងពរជ័យកើតមានដល់លោក) បានមានប្រសាសន៍ថា៖ ‘នឹងមានលោកអូវៃស កូន អាមៀរ មកជាមួយក្រុមដែលមកពីយេម៉ែន លោកមកពីត្រកូលម៉ូរ៉ដ បន្ទាប់មកពីគើរនី។ លោកធ្លាប់មានជំងឺស្បែកកើតឃ្លង់ ហើយក៏បានជាសះស្បើយលើកលែងតែកន្លែងតូចមួយ។ លោកមានម្តាយ ហើយលោកប្រព្រឹត្តល្អចំពោះម្តាយរបស់លោកខ្លាំងណាស់។ ប្រសិនបើលោកស្បថនឹងអល់ឡោះ អល់ឡោះនឹងធ្វើបំពេញសម្បថរបស់លោក។ ប្រសិនបើអ្នកអាចសុំឱ្យលោកអភ័យទោសឱ្យអ្នកបាន ចូរធ្វើវា’»។ បន្ទាប់មក លោកអ៊ូម៉ើរបានសុំឱ្យលោកអូវៃសអភ័យទោសឱ្យលោក ហើយលោកអូវៃសក៏បានអភ័យទោសឱ្យ។ អ៊ូម៉ើរបានសួរលោកថា៖ «តើអ្នកចង់ទៅណា?» លោកអូវៃសឆ្លើយថា៖ «គូហ្វះ»។ អ៊ូម៉ើរសួរថា៖ «តើខ្ញុំគួរសរសេរលិខិតណែនាំទៅអ្នកគ្រប់គ្រងនៅទីនោះទេ?» លោកអូវៃស៍ឆ្លើយថា៖ «ខ្ញុំចូលចិត្តរស់នៅក្នុងចំណោមមនុស្សសាមញ្ញជាង»។ នៅឆ្នាំបន្ទាប់ មានបុរសដែលមានឥទ្ធិពលម្នាក់បានមកធ្វើធម្មយាត្រាហាជ្ជីហើយបានជួបអ៊ូម៉ើរ។ អ៊ូម៉ើរបានសួរលោកអំពីលោកអូវៃស ហើយបុរសនោះឆ្លើយថា៖ «ខ្ញុំបានទុកលោកនៅក្នុងផ្ទះដែលទ្រុឌទ្រោម និងមានទ្រព្យសម្បត្តិតិចតួច»។ អ៊ូម៉ើរបាននិយាយឡើងវិញនូវប្រសាសន៍របស់ព្យាការីអំពីលោកអូវៃស។ បន្ទាប់មក បុរសនោះបានទៅជួបលោកអូវៃស ហើយសុំឱ្យលោកអភ័យទោសឱ្យ។ លោកអូវៃសឆ្លើយថា៖ «អ្នកទើបតែបានធ្វើដំណើរពីហាជ្ជី ដូច្នេះចូរអភ័យទោសឱ្យខ្ញុំវិញ»។ បុរសនោះទទួចសុំម្តងទៀត ប៉ុន្តែលោកអូវៃសនៅតែនិយាយដដែល។ បន្ទាប់មកលោកសួរថា៖ «តើអ្នកបានជួបលោកអ៊ូម៉ើរមែនទេ?» បុរសនោះឆ្លើយថា៖ «បាទ»។ ទីបំផុត លោកអូវៃសក៏អភ័យទោសឱ្យលោក។ បន្ទាប់មក មនុស្សចាប់ផ្តើមស្គាល់លោក ដូច្នេះលោកក៏បានចាកចេញទៅកន្លែងផ្សេង។ លោកអាសៀរ បាននិយាយបន្តថា៖ «ខ្ញុំបានឱ្យសម្លៀកបំពាក់(ពូរហ្ទះ)មួយដល់លោក ហើយនៅពេលដែលមនុស្សឃើញលោកពួកគេតែងសួរថា៖ តើលោកអូវៃសបានសម្លៀកបំពាក់នេះមកពីណា?» លោកអូវៃសបានទទួលមរណភាពនៅឆ្នាំ ៣៧ ម.ស។

المراجع

បន្ថែមទៀត (1)
សហេស មូស្លីម (4/ 1969، ح2542)، الطبقات الكبرى (6/204)، الطبقات لخليفة بن الخياط (ص: 246)، أسد الغابة (1/331)، سير أعلام النبلاء (4/519)، الأعلام للزركلي(2/ 32).