Skip to content

ឱរ៉ស៊ូលុលឡោះ! គ្មានបាបកម្មធំតូចណាមួយនោះឡើយ លើកលែងតែខ្ញុំបានប្រព្រឹត្តវា។ ណាពី ﷺ បានសួរថា៖ “តើអ្នកមិនបានធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡោះ ហើយពិតណាស់មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះទេឬ”?

អំពី អាណាស رضي الله عنه បាននិយាយថា៖

មានបុរសម្នាក់បានទៅជួបណាពី ﷺ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! គ្មានបាបកម្មធំតូចណាមួយនោះឡើយ លើកលែងតែខ្ញុំបានប្រព្រឹត្តវា។ ណាពី ﷺ បានសួរថា៖ “តើអ្នកមិនបានធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡោះ ហើយពិតណាស់មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះទេឬ”? លោកសួរដូចនេះចំនួនបីដង។ បុរសនោះបានឆ្លើយថា៖ ពិតមែនហើយ។ លោកបានមានប្រសាសន៍ថា៖ “ពិតហើយ ការធ្វើសាក្សីដូចនោះនឹងលុបវា(បាបកម្ម)ចោល”។

جَاءَ رَجُلٌ إِلَى النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَقَالَ: يَا رَسُولَ اللهِ، مَا تَرَكْتُ حَاجَّةً وَلَا دَاجَّةً إِلَّا قَدْ أَتَيْتُ، قَالَ: «أَلَيْسَ تَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَأَنَّ مُحَمَّدًا رَسُولُ اللهِ؟» ثَلَاثَ مَرَّاتٍ. قَالَ: نَعَمْ، قَالَ: «فَإِنَّ ذَلِكَ يَأْتِي عَلَى ذَلِكَ».

រាយការណ៍ដោយ អាពូយ៉ាក់ឡា អាត់តប់រ៉នី និងអាត់ទីយ៉៉ាក អាល់ម៉ឹក្កទីស៊ី
ហាទីស្ហសហេស
ពន្យល់

មានបុរសម្នាក់បានទៅជួបណាពី ﷺ ហើយបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ជាការពិតណាស់ ខ្ញុំពិតជាបានប្រព្រឹត្តនូវអំពើបាប និងអំពើល្មើសគ្រប់បែបយ៉ាងទាំងអស់ ដោយគ្មានបាបកម្មតូច ឬធំណាមួយដែលខ្ញុំមិនបានប្រព្រឹត្តវានោះឡើយ។ ដូចនេះ តើគេ(អល់ឡោះ)អភ័យទោសដល់ខ្ញុំដែរឬទេ? ពេលនោះ ណាពី ﷺ ក៏បានសួរទៅបុរសនោះថា៖ តើអ្នកមិនបានធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡោះ ហើយពិតណាស់មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះទេឬ? លោកសួរដូចនេះចំនួនបីដង។ បុរសនោះបានឆ្លើយថា៖ បាទ ខ្ញុំបានធ្វើសាក្សីបែបនោះពិតមែន។ ពេលនោះ ណាពី ﷺ លោកបានប្រាប់បុរសនោះពីឧត្តមភាពនៃពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរនេះ ហើយនិងការជម្រុះចោលនូវអំពើអាក្រក់ទាំងឡាយ ហើយពិតណាស់ ការសារភាពកំហុស(តាវហ្ពាត់) គឺលុបលាងនូវបាបកម្មដែលមានពីមុនមក។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ភាពធំធេងនៃពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ និងឧត្តមភាពរបស់វាលើអំពើបាប ចំពោះអ្នកដែលពោលវាដោយជឿជាក់ចេញពីក្នុងចិត្ត។

ការចូលសាសនាឥស្លាម គឺលុបលាងនូវបាបកម្មដែលមានពីមុនមក។

ការសារភាពកំហុស(តាវហ្ពាត់)ដោយពិតប្រាកដ គឺលុបលាងនូវបាបកម្មដែលមានពីមុនមក។

ការបង្រៀនដដែលៗ គឺជាការណែនាំចង្អុលបង្ហាញមួយពីណាពី ﷺ។

ឧត្តមភាពនៃពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ ហើយពិតណាស់ វាជាមូលហេតុដែលនាំឲ្យរួចផុតពីការស្ថិតនៅជាអមតៈក្នុងឋាននរក។

ឯកសារយោង

អាល់អាហាទីស្ហ អាល់មួខតារ៉ោះ របស់អ៊ីម៉ាំ អាត់ទីយ៉ាក អាល់មឹក្កទីស៊ីយ៍ (5/ 151) (1773).

បន្ថែមទៀត (8)

مسند أبي يعلى الموصلي (6/ 155) (3433).

المعجم الصغير للطبراني (2/ 201) (1025).

شعب الإيمان (5/404) (7086).

غريب الحديث للخطابي (1/255).

الترغيب والترهيب (4/55).

النهاية في غريب الحديث والأثر (1/341).

الزواجر لابن حجر الهيتمي (2/961).

جامع العلوم والحكم (1/305).