Skip to content

រ៉ស៊ូលុលឡោះ ﷺ លោកបានឲ្យពួកយើងសូត្រគម្ពីរគួរអានគ្រប់ពេលទាំងអស់ ដរាបណាមិនមានជូនុប។

អំពី អាលី رضي الله عنه បាននិយាយថា៖

រ៉ស៊ូលុលឡោះ ﷺ លោកបានឲ្យពួកយើងសូត្រគម្ពីរគួរអានគ្រប់ពេលទាំងអស់ ដរាបណាមិនមានជូនុប។

كَانَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يُقْرِئُنَا القُرْآنَ عَلَى كُلِّ حَالٍ مَا لَمْ يَكُنْ جُنُبًا.

រាយការណ៍ដោយ អាពូហ្ទាវូទ អាត់តៀរមីហ្ស៊ី អាន់ណាសាអ៊ី អ៊ិពនូម៉ាហ្ជះ និងអះម៉ាត់
ហាទីស្ហហាសាន់
ពន្យល់

ណាពី ﷺ លោកបានបង្រៀនសហាហ្ពាត់របស់លោកនូវគម្ពីរគួរអាន និងបានឲ្យពួកគេសូត្រវាគ្រប់ពេលវេលាទាំងអស់ ដរាបណាពួកគេមិនស្ថិតក្នុងស្ថានភាពមានជូនុបដោយការរួមមេត្រីជាមួយភរិយា។

មេរៀនដែលទាញបានពីហាទីស្ហ

មិនអនុញ្ញាតឲ្យអ្នកដែលមានជូនុបសូត្រគម្ពីរគួរអានឡើយ លុះត្រាតែគេបានងូតទឹកសម្អាតកាយ។

បង្ហាញពីររៀបបង្រៀនដោយការអនុវត្តផ្ទាល់។

ឯកសារយោង

ស៊ូណាន់ អាត់តៀរមីហ្ស៊ី (1/ 214) (146).

ស៊ូណាន់ អាពូទើវូទ (1/ 164) (229).

ស៊ូណាន់ អាន់ណាសាអ៊ី (1/ 144) (265).

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (1/ 375) (594).

មុសណាត់អះម៉ាត់ (2/ 61) (627).

បន្ថែមទៀត (1)

النهاية في غريب الحديث والأثر (917-167).