“តាមពិត ការប្រៀបធៀបអ្នកដែលចាំគម្ពីរគួរអាន ប្រៀបដូចជាសត្វអូដ្ឋដែលត្រូវគេចង។ ប្រសិនបើគេយកចិត្ដទុកដាក់ថែរក្សា វានឹងគង់នៅ។ តែប្រសិនបើគេមិនចងវាទេ វានឹងទៅបាត់”។
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“តាមពិត ការប្រៀបធៀបអ្នកដែលចាំគម្ពីរគួរអាន ប្រៀបដូចជាសត្វអូដ្ឋដែលត្រូវគេចង។ ប្រសិនបើគេយកចិត្ដទុកដាក់ថែរក្សា វានឹងគង់នៅ។ តែប្រសិនបើគេមិនចងវាទេ វានឹងទៅបាត់”។
«إِنَّمَا مَثَلُ صَاحِبِ القُرْآنِ كَمَثَلِ صَاحِبِ الإِبِلِ المُعَقَّلَةِ، إِنْ عَاهَدَ عَلَيْهَا أَمْسَكَهَا، وَإِنْ أَطْلَقَهَا ذَهَبَتْ».
ណាពី ﷺ លោកបានប្រៀបប្រដូចអ្នកដែលសិក្សាគម្ពីរគួរអាន និងសូត្រវាជាប្រចាំ(មិនថាសូត្រមើល ឬសូត្រចាំមាត់)ទៅនឹងម្ចាស់សត្វអូដ្ឋដែលត្រូវបានគេចងខ្សែ។ ប្រសិនបើគេយកចិត្ដទុកដាក់ថែរក្សាវា វានឹងនៅជាមួយម្ចាស់របស់វាជាដរាប។ តែប្រសិនបើគេមិនចងវាទេ ហើយលែងខ្សែវាចោល នោះវានឹងទៅបាត់ជាមិនខាន។ ដូចនេះ ប្រសិនបើអ្នកដែលចងចាំគម្ពីរគួរអានព្យាយាមសូត្រវាជាប្រចាំ នោះគេនឹងនៅតែចងចាំវា។ តែប្រសិនបើគេមិនធ្វើដូច្នោះទេ គេនឹងភ្លេចវាជាមិនខាន។ ហេតុនេះ ដរាបណាការយកចិត្តទុកដាក់នៅតែមាន នោះគេនៅតែចងចាំវាជានិច្ច។
ជំរុញឲ្យយកចិត្តទុកដាក់ និងសូត្រគម្ពីរគួរអាន ហើយត្រូវមានការប្រយ័ត្នកុំឲ្យភ្លេច។
ការសូត្រគម្ពីរគួរអានជាប្រចាំ គឺជួយសម្រួលដល់អណ្តាតឲ្យមានភាពងាយស្រួលក្នុងការសូត្រ។ តែប្រសិនបើគេបោះបង់មិនសូត្រវាទេនោះ នឹងធ្វើឲ្យអណ្តាតរឹង ពិបាកក្នុងការសូត្រ។
អាល់កទី បាននិយាយថា៖ ក្រុមនៃគម្ពីរគួរអាន គឺជាអ្នកដែលជិតស្និទនឹងគម្ពីរគួរអាន។ ឧទាហរណ៍គេនិយាយថា បុរសនោះជាក្រុមរបស់ម្នាក់នោះ មានន័យថា ពួកគេជិតស្និទនឹងគ្នា។ ដូចគ្នាដែរ ក្រុមអ្នកឋានសួគ៌ និងក្រុមអ្នកឋាននរក។
ក្នុងចំណោមវិធីសាស្ត្រនៃការបង្រៀន គឺការលើកជាឧទាហរណ៍។
អ៊ិពនូហាជើរ បាននិយាយថា៖ ការដែលជ្រើសយកសត្វអូដ្ឋមកធ្វើការប្រៀបធៀប ពីព្រោះវាជាសត្វស្រុកមួយប្រភេទដែលងាយនឹងរត់បាត់ ហើយការយកវាមកវិញក្រោយពីវាបានរត់បាត់ហើយនោះ គឺជារឿងពិបាក។
សហេស អាល់ពូខរី (6/ 193) (5031).
សហេស មូស្លីម (1/ 543) (789).
បន្ថែមទៀត (6)
شرح صحيح مسلم.
للنووي (6/ 77).
فيض القدير شرح الجامع الصغير.
لعبدالرؤوف المناوي (3/ 3).
كنوز رياض الصالحين.
لمجموعة من الباحثين (13/ 12).