Skip to content

“ចូរពួកអ្នកកុំស្វែងរកចំណេះវិជ្ជាដើម្បីបង្អួតអ្នកចេះដឹង ឬក៏ដើម្បីជជែកដេញដោលនឹងមនុស្សល្ងង់

អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنه ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖

“ចូរពួកអ្នកកុំស្វែងរកចំណេះវិជ្ជាដើម្បីបង្អួតអ្នកចេះដឹង ឬក៏ដើម្បីជជែកដេញដោលនឹងមនុស្សល្ងង់ ឬក៏ដើម្បីបានឧត្តមភាពក្នុងវេទិកាប្រជុំ ព្រោះជនណាហើយដែលធ្វើបែបនោះ គឺផលតបស្នងរបស់វាគឺ ភ្លើងនរក គឺភ្លើងនរក។

«لَا تَعَلَّمُوا الْعِلْمَ لِتُبَاهُوا بِهِ الْعُلَمَاءَ، وَلَا لِتُمَارُوا بِهِ السُّفَهَاءَ، وَلَا تَخَيَّرُوا بِهِ الْمَجَالِسَ، فَمَنْ فَعَلَ ذَلِكَ، فَالنَّارُ النَّارُ».

រាយការណ៍ដោយ អ៊ិពនូម៉ាហ្ជះ
ហាទីស្ហសហេស
ពន្យល់

ណាពី ﷺ លោកបានព្រមានចំពោះអ្នកដែលស្វែងរកចំណេះវិជ្ជាដើម្បីជាការអួតអាងជាមួយអ្នកចេះដឹង និងបង្ហាញថា ខ្លួនជាអ្នកដែលមានចំណេះដឹងដូចពួកគេ ឬដើម្បីវែកញែក ជជែកដេញដោលនឹងអ្នកតូចទាប និងមានប្រាជ្ញាខ្សោយ ឬស្វែងរកចំណេះវិជ្ជាដើម្បីក្លាយជាអ្នកដែលលេចធ្លោជាងគេក្នុងក្រុម ហើយមានអាទិភាពជាងអ្នកដទៃ។ ជាការពិតណាស់ ជនណាហើយដែលធ្វើដូច្នោះ គឺរូបគេសក្តិសមនឹងចូលឋាននរកបំផុតដោយសារតែគេជាមនុស្សចង់បានមុខមាត់(រីយ៉ាក) ហើយគ្មានភាពជ្រះថ្លាក្នុងការស្វែងរកចំណេះវិជ្ជាក្នុងនាមអល់ឡោះជាម្ចាស់។

ពន្យល់ពាក្យ

...:

មេរៀនដែលទាញបានពីហាទីស្ហ

ព្រមានដោយភ្លើងនរកចំពោះអ្នកដែលរៀនសូត្រដើម្បីតែអួតអាង ឬជជែកដេញដោលនឹងអ្នកដទៃ ឬដើម្បីឲ្យខ្លួនលេចធ្លោជាងគេក្នុងក្រុម -ល-។

សារៈសំខាន់នៃភាពជ្រះថ្លា(អៀខ្លើស)ក្នុងការនៀតចំពោះអ្នកដែលសិក្សារៀនសូត្រ និងអ្នកដែលបង្រៀនអ្នកដទៃ។

ការនៀត គឺជាមូលដ្ឋាននៃទង្វើទាំងឡាយ ហើយការតបស្នង គឺអាស្រ័យទៅលើការនៀតរបស់គេ។

ឯកសារយោង

ស៊ូណាន់ អ៊ិពនូម៉ាហ្ជះ (1/ 170) (254).

បន្ថែមទៀត (2)

مرشد ذوي الحجا والحاجة (2/378).

مشارق الأنوار الوهاجة ومطالع الأسرار البهاجة في شرح سنن الإمام ابن ماجه (4/ 482).